អស់កម្លាំង​? នឿយហត់? ​ អនុវត្ត​វិធី​ខាង​ក្រោម​នេះ ​អាច​ជួយ​លោក​អ្នក​ឲ​មាន​កម្លាំង​វិញ​បាន​



តើអ្នកធ្លាប់ឆ្ងល់ដែលទេថា ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាហត់ទោះបីជាអ្នកមិនបានធ្វើអ្វីក៏ដោយឬក្រោយពីងើបពីគេង? មនុស្សជាច្រើនយល់ថា ពួកគេហត់នឿយដោយសារតែការបំពេញការងារជាប់ៗគ្នា និងច្រើនពេកអស់ជាច្រើនថ្ងៃ។ មិនថាម្ហូបឆ្ងាញ់ប៉ុណ្ណា ពួកគេហាក់ដូចជាមិនចង់ពិសារ និងមិនឃ្លានអ្វីទាំងអស់។ ពួកគេគិតតែពីគេងដោយសង្ឃឹមថា វាអាចជួយពួកគេបាន។ តើអ្នកគួរធ្វើដូចម្ដេច? ១) គេងឲបានគ្រប់គ្រាន់៖ ការគេងបានគ្រប់គ្រាន់អាចបង្កើនថាមពលនិងជួយអ្នកឲមានអារម្មណ៍ល្អនៅថ្ងៃបន្ទាន់។ មនុស្សដែលចូលចិត្តគេងយប់ជ្រោច្រើនតែហត់នៅថ្ងៃបន្ទាន់។ បន្ថែមពីនេះទៀត ការគេងមិនបានគ្រប់គ្រាន់ក៏អាចនាំឲមានជំងឺបេះដូង។ ជាធម្មតា មនុស្សត្រូវការគេង ៨ម៉ោងឲបានគ្រប់គ្រាន់។ ២) ការទទួលទានអាហារមានវីតាមីន៖ ការទទួលទានអាហារវីតាមីនពិតជាអាចបង្កើនថាមពលបាន។ មនុស្សជាច្រើនមិនចូលចិត្តទទួលទានអាហារនៅផ្ទះឡើង ពួកគេច្រើនតែញុាំអ្វីនៅខាងក្រៅ ដែរជាហេតុ ពួកគេងាយនឹងមានអារម្មណ៍ហត់។ ម៉្យាងវិញទៀត អ្នកត្រូវទទួលទានអាហារពេលព្រឹកដាច់ខាត។ ៣) បន្ធូរភាពតានតឹង៖ មនុស្សមានអារម្មណ៍ច្រើនក្រោយពីបានបន្ធូរភាពតានតឹង។ មនុស្សជាច្រើនបានចំណាយកម្លាំងជាច្រើនក្នុងការដោះស្រាយភាពតានតឹងរបស់ពួកគេ។ អ្នកអាចស្តាប់ចម្រៀងឬអានសៀវភៅជាការកម្សាន្ត។ ការធ្វើអ្វីដែលអ្នកចូលចិត្ត វានឹងជួយអ្នកឲមានថាមពលដោយឯកឯង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s