ទម្លាប់​ងាយ​ៗ​នៅ​ពេល​ព្រឹក​ទាំង​ ៤​យ៉ាង​ដែល​ជួយ​អ្នក​ឲ​មាន​ផលិតភាព​ពេញ​មួយ​ថ្ងៃ​



ការងារពិតជាទាមទារកម្លាំងឬថាមពលជាច្រើន។ ដើម្បីរក្សានូវផលិតភាពនិងថាមពល វាពិតជាមានសារៈសំខាន់ក្នុងការចាប់ផ្ដើមទម្លាប់ល្អៗនៅពេលព្រឹក។ ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកពិតជាអាចកំណត់នូវភាពខុសគ្នាដែលអ្នកអាច នឹងអង្គុយលេងពេញមួយថ្ងៃឬបញ្ចប់គម្រោងទាន់ម៉ោង។ ខាងក្រោមនេះជាទម្លាប់ពេលព្រឹកដែលអ្នកអាចអនុវត្តបាន។ ១) សម្រាកឲបានគ្រប់គ្រាន់៖ ទោះបីជាវាអាចប្រសិទ្ធភាពរយៈពេលខ្លីក៏ដោយ តែវាអាចជួយអ្នកផ្ដោតអារម្មណ៍លើការងារបាន។ ការគេងមិនបានគ្រប់គ្រាន់អាចបង្កឲមានកំហុសដែលអាចប៉ះពាល់ដល់ការងាររបស់អ្នក។ អ្នកគួរគេងយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយថ្ងៃ។ ២)ងើបពីព្រលឹម៖ ទោះបីជាអ្នកបញ្ឈប់ម៉ោងរោទ៍ហើយគេងបានច្រើននិងមានអារម្មណ៍ល្អក៏ដោយ អ្នកនឹងសងវានាពេលក្រោយ។ នៅពេលដែលអ្នកងើបនៅនាទីចុងក្រោយ អ្នកប្រញាប់ប្រញាល់ក្នុងការស្លៀកពាក់និងរៀបចំខ្លួនទៅកន្លែងធ្វើការ។ លើសពីនេះទៅទៀត អ្នកត្រូវការពេលវេលាមួយចំនួនដើម្បីប្រមូលអារម្មណ៍របស់អ្នកមកផ្ដោតលើការងារដែលពេលវេលាទាំងនេះអ្នកអាចយកទៅធ្វើអ្វីផ្សេង។ ៣) ទទួលទានអាហារពេលព្រឹក៖ អាហារទីមួយឬអាហារពេលព្រឹកគឺជាអាហារដ៏សំខាន់មួយ។ តាមការសិក្សារកឃើញថា ការទទួលទានអាហារពេលព្រឹកអាចជួយដល់ការចងចាំនិងការផ្ដោតអារម្មណ៍។ កុំទៅធ្វើការដោយគ្មានអ្វីសោះនៅក្នុងពោះ។ ៤) ហាត់ប្រាណ៖ លំហាត់ប្រាណនៅពេលព្រឹកឬយូរកាអាចមានការផ្លាស់ប្តូរដ៏ធំធេងក្នុងថ្ងៃរបស់អ្នក។ បន្ទាប់ពីការហាត់ប្រាណ អ្នកអាចបន្ធូរអារម្មណ៍និងគិតបានច្បាស់លាស់ជាមុន។ តាមការសិក្សាក៏បានរកឃើញថាការហាត់ប្រាណពិតជាពង្រឹងការផ្ដោតអារម្មណ៍និងធ្វើការសម្រេចចិត្តបានល្អជាងមុន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s