ចង់​ជោគជ័យ​នៅ​ក្នុង​ជីវិត​ អ្នក​គួរ​តែ​បង្កើត​បុគ្គលិក​លក្ខណៈ​ទាំង​៤​នេះ​នៅ​ក្នុង​ខ្លួន​



បុគ្គលិកលក្ខណៈ រួមទាំងអត្តចរឹតគឺជាស្នូលមួយក្នុងការបណ្ដុះបណ្ដាលឲ្យអ្នកក្លាយជាបុគ្គលជោគជ័យ ដូចនេះបើអ្នកពូកែ តែខ្វះបុគ្គលិកលក្ខណៈនោះអ្នកក៏នឹងមិនងាយទទួលបាននូវភាពជោគជ័យនោះដែរ ដោយសារតែវាជាការបូកផ្សំគ្នារវាងធាតុជាច្រើនទៀត។ ប្រសិនបើអ្នកមានបុគ្គលិកលក្ខណៈទាំង៤នេះនៅក្នុងខ្លួន នោះអ្នកនឹងមានសង្ឃឹមក្នុងភាពជោគជ័យបានច្រើន៖ ១) មើលឃើញវែងឆ្ងាយ៖ មិនមែនមនុស្សច្រើនទេ ដែលអាចគិតបានវែងឆ្ងាយល្អ ហើយសុក្រឹតនោះ ព្រោះវាតម្រូវឲ្យមានការថ្លឹងថ្លែងច្រើន លើកដាក់ពីនេះទៅនោះ ដែលមនុស្សទូទៅយល់ថាវាជារឿងដ៏គួរឲ្យឈឺក្បាលមួយដែលពួកគេមិនចង់ដឹងមិនចង់ឮនោះទេ។ ២) ធ្វើច្រើនជាងនិយាយ៖ អ្នកខ្លះពូកែរអ៊ូអំពីការងាររបស់ពួកគេ ថាច្រើនប៉ុណ្ណា ហើយពួកគេត្រូវលំបាកប៉ុណ្ណា តែតាមពិតទៅគឺពួកគេមិនបានធ្វើអ្វីច្រើនណាស់ណាដូចដែលគេបានរៀបរាប់នោះទេ។ ផ្ទុយទៅវិញ មនុស្សមួយចំនួនទៀតមានការងារធ្វើច្រើនដូចគ្នា តែអ្នកមិនដែលឃើញពួកគេរអ៊ូរទាំអ្វីនោះទេ តែតែងតែឃើញពួកគេបំពេញការងារបានហើយល្អជានិច្ច។ ៣) តាំងចិត្តខ្ពស់៖ មិនថាធ្វើអ្វីក៏ដោយ វាតែងតម្រូវឲ្យអ្នកមានការតាំងចិត្តខ្ពស់ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ អ្នកនឹងមិនងាយបោះបង់វាចោលនោះទេ។ បើអ្នកឆាប់បោះបង់វាចោល អ្វីដែលអ្នកនៅសល់នោះគឺមានតែភាពបរាជ័យតែប៉ុណ្ណោះទេ ដូចនេះធ្វើការតស៊ូ ហើយមានការតាំងចិត្តខ្ពស់ជាងនេះបន្តិចទៅ វាមិនថ្វីនោះទេ។ ៤) ចេះបារម្ភពីអ្នកដទៃ៖ ការយកចិត្តទុកដាក់ទៅលើមនុស្សជុំវិញខ្លួនគឺជារឿងមួយដ៏ល្អបំផុត ព្រោះពួកគេនឹងទទួលបានភាពកក់ក្ដៅពីអ្នក ហើយការធ្វើបែបនេះនឹងសាងទំនាក់ទំនងល្អមួយសម្រាប់អ្នកនិងមនុស្សជុំវិញខ្លួនរបស់អ្នក៕ ប្រែសម្រូល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s