ចំណុច​​ ៥​យ៉ាង​នេះ​នឹង​បង្ហាញ​ថា​ស្នេហា​របស់​អ្នក​មាន​បញ្ហា​



ទំនាក់ទំនងស្នេហាត្រូវការការខិតខំប្រឹងប្រែងទាំងសងខាង។ ស្នេហាត្រូវការការលើកទឹកចិត្ត ការស្រឡាញ់ ការសរសើរ និងការផ្តល់តម្លៃទៅគ្នាទៅវិញទៅមក។ គ្មាននរណាម្នាក់ចង់ឲគេបោកឬក្បត់នោះទេ។ ស្នេហាក៏ត្រូវការការប្ដេជ្ញាចិត្ត ជំនឿចិត្តនិងការគោរព។ ចំណុចខាងក្រោមនេះនឹងបង្ហាញថាស្នេហារបស់អ្នកមានបញ្ហា។ ១) គ្មានការសន្ទនា៖ នៅពេលអ្នកចាប់ផ្ដើមស្នេហាដំបូង អ្នកទាំងពីរមានរឿងចែករំលែកជាច្រើន។ អ្នកទាំងពីរនិយាយពីនេះនិយាយពីនោះ។ តែ ពេលអ្នកទាំងពីរដើរដល់ចំណុចមួយ អ្នកទាំងពីរមិនសូវនិយាយរកគ្នាពីព្រោះ អ្នកទាំងពីរមិនអាចនិយាយបែបពិភាក្សាបាន។ ២) មានអារម្មណ៍ថាគ្មានន័យ៖ ក្រោយពីមួយរយៈមក អ្នកទាំងពីរអាចនឹងចាប់ផ្ដើមធ្វើលេងៗ។ វាមានត្រឹមតែវត្តមានប៉ុន្តែគ្មានអារម្មណ៍។ អ្នកទាំងពីរក៏មិនសរសើរគ្នាឬប៉ះគ្នាដូចកាលពីមុន។ គម្លាត ចាប់ផ្តើមធំឡើងៗ។ ៣) គ្មានសុវត្ថិភាព៖ នៅពេលអ្នកទាំងពីរចាប់ផ្តើមអស់អារម្មណ៍ពីគ្នា អ្នកចាប់ផ្តើមឃើញថាដៃគូរបស់អ្នកចាប់ផ្តើមមានសកម្មភាពអ្វីថ្មីជាមួយអ្នកដទៃ។ វាអាចថាគេមិនក្បត់អ្នកទេ ប៉ុន្តែ គេលែងមានអារម្មណ៍ដូចតាំងពីដំបូង។ ៤) ធុញ៖ ជាធម្មតាទេ មនុស្សតែងតែមានការផ្លាស់ប្តូរ។ វាមានសារៈសំខាន់ដែលអ្នកស្គាល់ដៃគូរបស់អ្នកឲបានច្បាស់។ វិធីមួយដែលអ្នកជៀសវាងបានគឺបើកចិត្តឲទូលាយនិងទទួលយកជម្រើសរបស់ដៃគូរបស់អ្នក។ ការផ្លាស់ប្តូរតែងតែមាននៅក្នុងទំនាក់ទំនងស្នេហា។ ៥) មិនស្មោះត្រង់៖ ការកុហកគឺប៉ះពាល់យ៉ាងខ្លាំងក្នុងទំនាក់ទំនង។ វាបំផ្លាញរាល់ជំនឿចិត្តរបស់អ្នកទៅដៃគូរបស់អ្នក។ ការមិនចែករំលែកក៏ជាការកុហកដែរ។ ការសន្ទនាគឺជាចំណុចចាប់ផ្ដើមនៃបញ្ហា៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s