អ្នក​ជោគជ័យ​ទាំង​នេះ​នឹង​ប្រាប់​អ្នក​​ពី​វិធី​​ប្រមូល​ផ្ដុំ​គំនិត​ឲ្យ​កាន់​តែ​ស្រួល​



ដើម្បីទទួលបានគំនិតល្អៗ ឲ្យបានច្រើន តាមតែអាចធ្វើទៅបាននោះ អ្នកគប្បីចេះពីតិចនិក ក្នុងការស្វែងរកវា ។ ខាងក្រោមនេះអ្នកនឹងដឹងថា តើអ្នកជោគជ័យមួយចំនួន ធ្វើយ៉ាងណាខ្លះ ដើម្បី ទទួលបានគំនិតល្អ ពីខ្លួនឯងនោះ៖ ១) លោកស្រី Gulbin Hoeberechts ៖ លោកស្រីគឺជាចៅហ្វាយ ក្រុមហ៊ុន ModernTable Meals ។ លោកស្រីបានប្រាប់ថា ការស្វែងរកគំនិតល្អ ៗបាននោះ គឺនៅពេលដែលអ្នកតែងតែជួយដោះស្រាយបញ្ហានានា របស់អ្នកដទៃ។ នៅពេលអ្នកស្រី កំពុង គិតពីផលិតផលថ្មីៗ សម្រាប់គ្រោងដាក់លក់នោះ អ្នកស្រីតែងចំណាយពេលគិត យ៉ាងល្អិតល្អន់បំផុត ថាតើមនុស្សរាល់គ្នា ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យ ហើយ អ្វីទៅដែលជាផលលំបាកដែលពួកគេជួប។ ២) លោកស្រី Grace Jeon ៖ លោកស្រីគឺជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Just Water។ លោកស្រីបង្ហាញថា លោកស្រីចូលចិត្ត ពិនិត្យរាល់កិច្ចការងារ សារឡើងវិញ ម្ដងហើយ ម្ដងទៀត ។ នៅពេលនោះលោកស្រី ប្រាកដជាទទួលបាន គំនិតថ្មីៗ ពីវា ជាមិនខាន បន្ទាប់មកលោកស្រីប្រញាប់ប្រញាល់ជាទីបំផុត ក្នុងការកត់ត្រាវា ទុក ជាពិសេសកត់ត្រាទុកក្នុងទូរស័ព្ទដៃរបស់អ្នកស្រីផ្ទាល់តែម្ដង។ ៣) លោក Rudy Callegari ៖ លោកគឺជាស្ថាបនិក ក្រុមហ៊ុន Zootly ។ លោកតែងតែធ្វើឲ្យគំនិតទាំងនោះមករកលោក ហើយនៅពេលលោកបានគំនិតណាថ្មីមួយ ហើយ លោកតែងតែបង្ហាញឲ្យ អ្នករួមការងារ មិត្តភ័ក្ដិ គ្រួសារ និងអតិថិជន បានដឹងពីវា។ នៅពេលពួកគេពេញចិត្តនឹងអ្វីដែលលោកធ្វើហើយនោះ លោកនឹងចាប់ផ្ដើមបន្ត ការងារទៅមុខទៀត។ ៤) លោក Salil Gupta ៖ លោកជានាយកប្រតិបត្តិ ក្រុមហ៊ុន Vcare Technology ។ លោកចូលចិត្ត ទៅកាន់ទីកន្លែងស្ងប់ស្ងាត់ ដើម្បីស្វែងរកគំនិតថ្មីៗ រួចសរសេរវា ដាក់លើ ក្រដាស ។ បន្ទាប់មក លោក ស្វែងរកបញ្ហាដែលអាចកើតមានឡើង រូចដោះស្រាយវា ចេញ បន្ទាប់មក លោក បន្ត សរសេរ គំនិតបន្ថែម ទៀត ទោះបីវា ជាគំនិតមិនល្អក្ដី។ ជាចុងក្រោយ លោក ជ្រើសរើស គំនិតដែលល្អ ដាច់គេ ដើម្បីមកធ្វើជាផែនការ គំរូ សម្រាប់លោក។ ៥) លោកស្រី Melinda Nicci ៖ លោកស្រីជានាយកប្រតិបត្តិ ក្រុមហ៊ុន Baby2Body ។ លោកស្រីចូលចិត្តប្រើប្រាស់ពេលវេលា កត់ទុក គំនិត ដែលផុស ឡើង ដោយឯកឯង ជាមួយ ក្រុមការងាររបស់លោកស្រី។ ពេលខ្លះ លោកស្រីក៏ចូលចិត្ត ស្វែងរកបញ្ហាមក រួច ស្វែងរកដំណោះស្រាយ ឲ្យបានកាន់តែច្រើន តាមតែអាចធ្វើទៅបាន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.success.com
X
5s