ឃ្លា​​ ៥យ៉ាង​ដែល​អ្នក​ដឹក​នាំ​ល្អ​មិន​គួរ​និយាយ​​



គិតមុននិយាយ។ នៅពេលដែលអ្នកជាអ្នកដឹកនាំម្នាក់ អ្នកមានឥទ្ធិពលទៅលើអ្នកដទៃ។ អ្នកចាំបាច់ជ្រើសរើសពាក្យឲបានត្រឹមត្រូវ។ បើមិនអញ្ចឹងទេ អ្នកអាចនឹងក្លាយជាអ្នកដឹកនាំដែលអាក្រក់។ ខាងក្រោមនេះជាពាក្យដែលអ្នកមិនគួរនិយាយប្រសិនអ្នកជាអ្នកដឹកនាំ៖ ១) ខ្ញុំមិនមានពេលឥឡូវនេះទេ៖ ប្រាកដណាស់ អ្នកដឹកនាំតែងតែរវល់ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ប៉ុន្តែ អ្នកត្រូវរកពេលខ្លះក្នុងការឆ្លើយតបទៅនឹងសំនួររបស់បុគ្គលិកអ្នក។ ប្រសិនជាអ្នកគិតតែពីនិយាយ៖"ចាំពេលក្រោយ"រហូតនោះ បុគ្គលិករបស់អ្នកនឹងឈប់សួរហើយ។ ២) នេះជាអ្វីដែលយើងតែងតែធ្វើពីមុនមក៖ អ្នកដឹកនាំល្អមិនដែលរុញចោលនូវគំនិតរបស់បុគ្គលិកដោយនិយាយថា៖ "នេះជាអ្វីដែលយើងតែងតែធ្វើពីមុនមក"នោះទេ។ អ្នកដឹកនាំត្រូវស្ដាប់និងបើកចិត្តឲទូលាយ។ ប្រសិនជាអ្នកគិតថាគំនិតនោះមិនល្អ អ្នកក៏ត្រូវផ្ដល់ហេតុផលដែរ។ ៣)តើអ្នកកំពុងគិតពីអ្វី? ៖ អ្នកដឹកនាំល្អមិនគួរសួរទៅដល់បុគ្គលិករបស់គេថា៖ "តើពួកគេកំពុងគិតអ្វី?នោះទេ។ បុគ្គលិកតែងតែមានកំហុស។ដូច្នេះហើយអ្នកគួរតែបង្រៀនដល់បុគ្គលិករបស់អ្នក ជាជាងស្តីឲពួកគេ។ ៤) បុគ្គលិកពីមុនល្អជាង៖ ការប្រៀបធៀបទំនាក់ទំនងរវាងបុគ្គលិកចាស់និងបុគ្គលិកថ្មីគឺជាជំហានដែលប៉ះពាល់ដល់មិត្តភាព។ អ្នកដឹកនាំល្អនិងនិយាយអំពីចំណុចល្អជាជាងស្តីបន្ទោសទៅលើអ្នកដទៃ។ ៥) អ្នកមិនយល់ទេ ៖ អ្នកណាក៏ដឹងថា អ្នកដឹកនាំចង់បានបុគ្គលិកដែលឆ្លាតដែរ។ ប៉ុន្តែ ការប្រាប់ដល់ពួកគេថាពួកគេមិនយល់នោះនឹងបង្ហាញថាអ្នកមិនទុកចិត្តដល់គំនិតឬភាពឆ្លាតវ៉ៃរបស់ពួកគេ។ អ្នកដឹកនាំល្អប្រសិនជាដឹងថាមានការយល់ច្រឡំអ្វីមួយនោះ អ្នកដឹកនាំមានភារកិច្ចនិយាយនិងធ្វើឲអ្វីៗមានភាពច្បាស់លាស់៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com
X
5s