គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​សាកលវិទ្យាល័យ​អាស៊ាន​មួយ​ជាប់​ក្នុង​ចំណោមសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ល្អ​ដាច់​គេ​លើ​លោក​​



ប្រសិនបើអ្នកជ្រើសរើសសកលវិទ្យាល័យ ដែលល្បីៗ បាននោះ អ្នកអាចមានឱកាសច្រើន ធ្វើការងារក្នុងក្រុមហ៊ុន Apple, Google, Facebook ជាដើម។ យោងទៅតាម ការបង្ហាញរបស់ គេហទំព័រ QS World University Ranking បានបង្ហាញចំណាត់ថ្នាក់ទាំង១០របស់សាកលវិទ្យាល័យទាំងនោះ៖ ១) Massachusetts Institute of Technology (MIT) ៖ យោងតាមការបង្ហាញរបស់ The Guardian បានឲ្យឃើញថា អតីតសិស្សដែលបញ្ចប់ការសិក្សានៅទីនោះ បានបង្កើត ក្រុមហ៊ុនបច្ចេកវិទ្យាថ្មី រហូតដល់ទៅ ២៥ ៨០០ក្រុមហ៊ុន។ [caption id="attachment_18780" align="aligncenter" width="900"]www.easyuni.com www.easyuni.com[/caption] ២) Stanford University ៖ ភាគច្រើនអ្នកដែលបញ្ចប់ការសិក្សានៅទីនេះ ច្រើនទទួលបានការងារល្អ ៗ ហើយ ច្រើនជាស្ថាបនិក បណ្ដាញសង្គម និងគេហទំព័រល្បីៗ ផងដែរ ដូចជា Google, HP, Instagram , Snapchat។ [caption id="attachment_18781" align="alignnone" width="800"]www.stanford.edu www.stanford.edu[/caption] ៣) University of Oxford ៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១០៩៦ ដែលវាគឺជាសាកលវិទ្យាល័យបច្ចេកវិទ្យាមួយមានវ័យចំណាស់ជាងគេ។ [caption id="attachment_18782" align="aligncenter" width="858"]www.telegraph.co.uk www.telegraph.co.uk[/caption] ៤) Harvard University ៖ ត្រូវបានគេបង្កើតក្នុងឆ្នាំ ១៦៣៦ ហើយ ស្ថាបនិក ក្រុមហ៊ុន Facebook លោក Mark Zuckerburg ក៏ជាអតីតនិស្សិតនៅទីនោះផងដែរ។ [caption id="attachment_18783" align="aligncenter" width="646"]www.patrika.com www.patrika.com[/caption] ៥) Carnegie Mellon University ៖ ត្រូវបានបង្កើតក្នុងឆ្នាំ១៩០០។ [caption id="attachment_18784" align="aligncenter" width="2400"]colleges.startclass.com colleges.startclass.com[/caption] ៦) University of Cambridge ៖ ត្រូវបានបង្កើតក្នុងឆ្នាំ១២០៩ ដែលវាជាសកលវិទ្យាល័យ ដ៏ល្បីបំផុតនៅឯចក្រភពអង់គ្លេស ។ [caption id="attachment_18785" align="aligncenter" width="1632"]en.wikipedia.org en.wikipedia.org[/caption] ៧) University of California , Berkeley (UCB) ៖ ត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ ហើយវាស្ថិតក្នុងសាកលវិទ្យាល័យ ទាំង១០ដែលមានវ័យចំណាស់ជាងគេ ក្នុងរដ្ឋ California ។ [caption id="attachment_18786" align="aligncenter" width="1024"]en.wikipedia.org en.wikipedia.org[/caption] ៨) EHT Zurich- Swiss Federal Institute of Technology ៖ ត្រូវបានបង្កើតក្នុងឆ្នាំ១៨៥៥ ហើយសិស្សរួមទាំង សាស្ត្រាចារ្យនៃសាកលវិទ្យាល័យនោះ បានទទួលពានរង្វាន់ Nobel Prizes ចំនួន២១ពាន។ [caption id="attachment_18787" align="aligncenter" width="877"]www.mas-mtec.ethz.ch www.mas-mtec.ethz.ch[/caption] ៩) National University of Singapore ៖ ត្រូវបានបង្កើតក្នុងឆ្នាំ ១៩០៥ ដែលវាមានវ័យចំណាស់ ជាងគេនិងធំជាងគេនៅប្រទេសសិង្ហបុរី។ [caption id="attachment_18788" align="aligncenter" width="661"]www.phd-mba.nus.edu.sg www.phd-mba.nus.edu.sg[/caption] ១០) Priceton University ៖ ត្រូវបានបង្កើតក្នុងឆ្នាំ ១ ៧៤៦ ហើយវាស្ថិតនៅ រដ្ឋ New Jersey សហរដ្ឋអាមេរិក ៕ [caption id="attachment_18789" align="aligncenter" width="630"]women.princeton.edu women.princeton.edu[/caption] ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider
X
5s