មនុស្ស​ដែល​រីក​រាយ​សុទ្ធ​តែ​មាន​ទម្លាប់​ទាំង​ ៥​យ៉ាង​នេះ​



លោក Martin Seligman បានរកឃើញថា ៦០ភាគរយនៃភាពសប្បាយចិត្ត គឺកើតមានពីកំណើត និងបរិយាកាស។ ចំណែក ៤០ភាគរយគឺអាស្រ័យទៅលើបុគ្គលផ្ទាល់។ ខាងក្រោមនេះជាទម្លាប់ដែលមនុស្សរីករាយនៅលើលោកមានដូចគ្នា៖ ១) ពួកគេរីករាយទៅនឹងពេលវេលាដែលពួកគេមាន៖ សូម្បីតែហិតក្លិនកូឡាបក៏អាចបង្កើនភាពរីករាយក្នុងចិត្តរបស់អ្នកដែរ។ នៅពេលអ្នកសប្បាយរាល់សកម្មភាពដែលអ្នកមានមិនថាល្អឬអាក្រក់ អ្នកប្រយ័ត្ននូវអ្វីដែលកើតឡើងជុំវិញខ្លួនអ្នក។ ២) ពួកគេសុទ្ធតែចង់រីកចម្រើនជាងមុន៖ មនុស្សដែលជោគជ័យនិងមនុស្សដែលរីករាយតែងតែមានទម្លាប់មួយចង់រីកចម្រើនទៅមុខ។ ក្រោយពីការស្រាវជ្រាវអស់រយៈពេល ២០ឆ្នាំ លោក Dweck រកឃើញថា មនុស្សដែលចង់រីកចម្រើនអាចសម្រេចកិច្ចការល្អនិងច្រើនជាងមនុស្សដទៃ។ ៣) ពួកគេនៅជាមួយមនុស្សសប្បាយចិត្តដទៃទៀត៖ មនុស្សដែលអ្នកនៅក្បែរមានឥទ្ធិពលទៅលើការគិតនិងអារម្មណ៍និងទិសដៅក្នុងជីវិតរបស់អ្នក។ វាអាចស្ដាប់ទៅអាក្រក់។ តែប្រសិនជាអ្នកចង់រីករាយ អ្នកគួរតែកុំសេពគប់ជាមួយមនុស្សអវិជ្ជមាន។ ៤) ពួកគេមានក្តីសុបិន៖ ប្រសិនជាគ្មានក្តីសុបិនទេ មនុស្សមើលតែរឿងអតីតកាលទេ។ បើថាក្តីសុបិនរបស់អ្នកជាអ្វីនោះទេ ការមានក្តីបំណងគឺជាកត្តាសំខាន់បំផុតក្នុងជីវិត ហើយវាក៏ជាហេតុផលដែលអ្នកត្រូវងើបពីព្រលឹមជារៀងរាល់ថ្ងៃ។ ៥) ពួកគេអាចរង់ចាំបាន៖ នៅពេលដែលមានក្តីសុបិនកាន់តែធំ អ្នកត្រូវមានចិត្តអំណត់កាន់តែខ្លាំង។ មនុស្សដែលរីករាយសុកចិត្តរង់ចាំនូវលទ្ធផលនិងរីករាយនឹងដំណើរជីវិតរបស់ពួកគេ។ ពួកគេដឹងថារឿងដែលល្អកើតឡើងតែមនុស្សដែលមានចិត្តអំណត់នោះទេ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s