អ្នកពូកែមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ភាគច្រើនបានការងារមានប្រាក់ខែខ្ពស់ទាំងនេះ
មិនមែនសិក្សាមុខវិជ្ជា នេះអ្នកត្រូវតែធ្វើការងារណាដែលជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។ បើយោងតាម គេហទំព័រ www.uwinnipeg.ca បានបង្ហាញពីការងារល្អ ៗ មួយចំនួន សម្រាប់និស្សិត ផ្នែក វិទ្យាសាស្ត្រនយោបាយ អាចទទួលបាននៅថ្ងៃមុខ រួមមាន៖
១) អ្នកសារព័ត៌មាន៖ នេះដោយសារតែអ្នកអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនិយាយ និងសរសេររៀបរាប់ពីព័ត៌មានអ្វីមួយ ដោយមានបែបផែន និងទម្រង់យ៉ាងល្អឥតខ្ចោះ។
២) អ្នកវិភាគនយោបាយ៖ ជាការពិត អ្នកអាចធ្វើការវែកញែក តស៊ូស្វែងរកមតិ ណាដែលអ្នកគិតថា សមស្រប ក្នុងការវិភាគអ្វីផ្សេងៗ ជាពិសេសនយោបាយនេះឯង។
៣) អ្នកស្រាវជ្រាវ ក្នុងក្រុមហ៊ុនឯកជន៖ អ្នកពូកែខាងផ្នែកស្រាវជ្រាវ ស្វែងរកគន្លឹះផ្សេងៗ សម្រាប់ជាប្រយោជន៍ ដល់អង្គការរបស់អ្នកបាន។
៤) បម្រើការក្នុងជួររាជរដ្ឋាភិបាល៖ អ្នកមានការរីកចម្រើនក្នុងការការគិតជាងសិស្សនិស្សិតដទៃ ដែលរៀនមុខជំនាញផ្សេងពីនេះ ជាពិសេសអ្នកអាចយល់ដឹងច្រើនពីប្រព័ន្ធ នយោបាយ ភាពជាអ្នកដឹកនាំ ប្រវត្តិសាស្ត្រ និង ការគ្រប់គ្រងផ្សេងៗ ក្នុងជួររាជរដ្ឋាភិបាលផងដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.uwinnipeg.ca