គន្លឹះ​ ៤​យ៉ាង​នេះ ​នឹង​ជួយ​អ្នក​ឲ​មាន​គំនិត​វិជ្ជមាន​



វាត្រូវមនុស្សទូទៅជឿជាក់ថា ការទទួលបានជោគជ័យ គឺដោយសារការខំប្រឹងនិងសំណាង។ តែការពិតទៅ ការមានឥរិយាបថល្អក៏ជាកត្តាដ៏សំខាន់មួយដែលនាំឲអ្នកមានភាពជោគជ័យ និងរស់នៅដោយសប្បាយចិត្ត។ ប្រសិនជាអ្នកមានគំនិតអវិជ្ជមាន អ្នកអាចជំនួសគំនិតវិជ្ជមានចូលទៅ៖ ១) ត្រូវដឹងគុណទោះបីជាអ្នកកំពុងខកចិត្ត៖ ក្នុងឆាកជីវិត អ្នកតែងតែជួបឧបសគ្គ។ នេះជាការពិត។ អាក្រក់ជាងនេះទៅទៀត អ្នកពិតជាពិបាកក្នុងការមើលឃើញរឿងដែលល្អៗ។ ដូច្នេះហើយ ប្រសិនជាលើកក្រោយអ្នកបានធ្វើអ្វីខុស អ្នកមិនចាំបាច់ស្ដាយក្រោយទេ។ ផ្ទុយទៅវិញ អ្នកគួរតែរៀនពីបទពិសោធន៍ទោះទើបជាការល្អ។ ២) ត្រូវមានជំនឿទោះបីជាអ្នកគ្មានសង្ឃឹម៖ ជំនឿចិត្តគឺជាវត្ថុមួយដ៏ខ្លាំងក្លា។ វានឹងជួយអ្នកពុះពារពេលអ្នកជួបឧបសគ្គ។ ទោះបីជាមានពេលខ្លះ អ្នកមានការអស់សង្ឃឹមនិងចង់បោះបង់ ប៉ុន្តែ អ្នកត្រូវចងចាំថានោះគ្រាន់តែជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ៣) ឲក្តីស្រឡាញ់ទោះបីជាអ្នកមិនត្រូវបានគេមើលឃើញ៖ ក្តីស្រឡាញ់ពិតគឺទូលំទូលាយណាស់។ អ្នកត្រូវរៀនរស់នៅដោយក្តីស្រឡាញ់និងវិជ្ជមានក្នុងជីវិតរបស់អ្នក។ ប្រសិនជាមានអ្នកណាមកប៉ះពាល់អ្នក កុំអនុញ្ញាតឲទង្វើអវិជ្ជមាននោះមកបំផ្លាញអ្នក។ ៤) ត្រូវជឿជាក់ភាពវិជ្ជមានទោះ បីជាស្ថិតនៅការលំបាក៖ មនុស្សម្នាក់ៗសុទ្ធតែជួបនូវភាពលំបាកក្នុងជីវិត។ ប៉ុន្តែ ភាពវិជ្ជមានអាចផ្ដល់ពន្លឺក្នុងស្ថានភាពអាក្រក់។ មិនថាអ្នកស្ថិតនៅស្ថានភាពបែបណាទេ អ្នកត្រូវចងចាំថាភាពវិជ្ជមាននិងជំរុញអ្នកឲទៅមុខ។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s