ប្រសិន​ជា​អ្នក​មាន​សញ្ញា​ទាំង​នេះ នោះ​បញ្ជាក់​ថា​អ្នក​រក​ឃើញ​គូ​​ស្នេហ៍​ដ៏​សក្ដិសម​ហើយ​



តើដៃគូរបស់អ្នកសក្ដិសមនឹងអ្នកដែរឬទេ? ប្រសិនជាអ្នកមានសញ្ញាទាំង ៤នេះ នោះអ្នកប្រហែលជារកឃើញដៃគូដ៏សក្ដិសមបំផុតហើយ។ សញ្ញាទាំងបួននោះរួមមាន៖ ១) អ្នកដើរកម្សាន្តដូចគ្នា៖ ប្រសិនជាអ្នកចង់ដឹងថាតើគេជាដៃគូដ៏សក្ដិសមមែនទេ អ្នកអាចសាកល្បងរៀបចំដំណើរកម្សាន្តជាមួយគ្នា។ គូដែលល្អគឺជាមនុស្សដែលស្ម័គ្រចិត្តនិងដើរលេងជាមួយគ្នា។ ២) អ្នកមានចំណង់ចំណូលចិត្តរួមគ្នា៖ នៅតែមានគូជាច្រើនរៀបការជាមួយគ្នាដោយគ្មានចំណង់ចំណូលចិត្តដូចគ្នាសូម្បីតែបន្តិច។ អ្នកមិនអាចនៅជាមួយមនុស្សដែលគិតតែពីខ្លួនឯងនិងមានគំនិតខ្វែងគ្នានោះទេ។ ៣) មានជំហរមាំ៖ ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តនិយាយច្រើន ហើយដៃគូរបស់អ្នកជាមនុស្សមិនសូវនិយាយ។ នេះជាសញ្ញាល្អ។ ដៃគូជាច្រើនតែមានមនុស្សនិយាយច្រើនដូចគ្នាឬមិនសូវនិយាយច្រើនតែមានបញ្ហា។ ៤) គេធ្វើឲអ្នកសប្បាយរីករាយ៖ ប្រសិនជាអ្នកស្ថិតនៅទំនាក់ទំនងដែលអ្នកមិនអាចមានឱកាសបញ្ចេញនូវអារម្មណ៍ខ្លួនឯង នេះជាទំនាក់ទំនងដ៏អាក្រក់។ តែប្រសិនជាអ្នកអាចបញ្ចេញនូវអារម្មណ៍ខ្លួនឯង ហើយដៃគូរបស់អ្នកទទួលយកអ្នក។ នោះ អ្នករកឃើញហើយ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s