ធ្វើយ៉ាងណាដើម្បីកុំឱ្យអ្នកព្រួយបារម្ភរឿងអ្វីមួយហួសហេតុពេក
មនុស្សម្នាក់តែងតែមានការព្រួយបារម្ភជានិច្ច គ្រាន់តែថាតិចឬច្រើន។ អ្នកខ្លះអាចគ្រប់គ្រងដែននៃការព្រួយបារម្ភរបស់ពួកគេបាន រីឯអ្នកទៀតបែរជាធ្វើឲ្យការព្រួយបារម្ភនោះក្លាយទៅជារឿងមួយដ៏ធំទៅវិញ រហូតធ្វើឲ្យពួកគេជួបប្រទះនូវបញ្ហាច្រើននៅក្នុងជីវិតរបស់ពួកគេ។ ចំណុចខាងក្រោមនេះ នឹងធ្វើឲ្យអាចកាត់បន្ថយនៅការព្រួយបារម្ភរបស់អ្នកបាន៖
១) គិតនូវអ្វីដែលមិនអាចនឹងកើតឡើងបាន៖ មានមនុស្សមួយចំនួនចូលចិត្តសាងរូបភាពនៅក្នុងខួរក្បាលរបស់ពួកគេ ទោះបីជាវាមិនមែនជាការពិតក៏ដោយ ដែលធ្វើឲ្យពួកគេបន្តការគិតកាន់តែវែងឆ្ងាយទៅៗ រហូតមិនដឹងថាត្រូវធ្វើយ៉ាង តែផ្ទុយទៅវិញ អ្វីៗទាំងនោះគឺគ្រាន់តែជាការសាងរូបភាពរបស់ពួកគេដោយខ្លួនឯងតែប៉ុណ្ណោះ។
២) ការគិតគ្មានប្រយោជន៍៖ អ្នកចូលចិត្តលើករឿងនេះ លើករឿងយកមកដាក់ ហើយគិតថាបើសិនជាអ្វីៗប្រែក្លាយជាបែបនេះ ឬប្រសិនបើអ្វីប្រែក្លាយជាបែបនោះ តើអ្នកអាចនឹងរកឃើញក្ដីសុខនាពេលបច្ចុប្បន្នបានដោយរបៀបណាទៅ? ដូចនេះ អ្នកគួរតែផ្ដោតអារម្មណ៍អ្នកទៅលើអ្វីមួយដែលអ្នកកំពុងតែធ្វើវិញទៅទើបល្អជាជាង។
៣) ប្រឈមមុខនឹងបញ្ហា៖ មានមនុស្សជាច្រើនណាស់ដែលធ្វើបែបនេះ គឺពួកគេមិនព្រមធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះទេ តែពួកគេបែរជាយកពេលវេលានេះទៅអង្គុយបារម្ភដោយមិនព្រមធ្វើអ្វីសោះ។ ការធ្វើបែបនេះគឺជារឿងមួយដ៏អត់ប្រយោជន៍ និងខាតបង់ពេលវេលាបំផុត៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofpositivity.com