ប្រសិន​ជា​អ្នក​មាន​សញ្ញា​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​សុខភាព​របស់​អ្នក​មិន​ល្អ​នោះ​ទេ​



ប្រសិនជាអ្នកមានសុខភាពមិនល្អ អ្នកក៏ប្រហែលជាទទួលបានសញ្ញាខ្លះៗ។ អ្នកដឹងហើយអ្វីដែលប៉ះពាល់ដល់សុខភាពអ្នក ប៉ុន្តែ អ្នកនៅតែប្រាក់ខ្លួនឯងថា វាមិនអីទេ។ ផ្ទុយទៅវិញ អ្នកតែងតែរកលេសឲខ្លួនឯងក្នុងការមិនទៅហាត់ប្រាណ។ ខាងក្រោមនេះនឹងបង្ហាញថា អ្នកត្រូវមើលថែសុខភាពរបស់អ្នកហើយ៖ ១) ស្បែកអាក្រក់៖ ស្បែករបស់អ្នកគឺជាចំណុចដ៏ល្អដែលពីស្ថានភាពសុខភាពរបស់អ្នក។ ស្បែករបស់អ្នកអាចនាំអ្នកទៅរកបញ្ហាជាច្រើន។ ការញាំអាហារមិនល្អ នឹងប៉ះពាល់ដល់គុណភាពនៃស្បែករបស់អ្នក។ ២) ការគេង៖ ប្រសិនជាអ្នកគេងមិនលក់ នោះក៏ជាសញ្ញាមួយដែលប្រាប់ថាជីវិតរបស់អ្នកត្រូវមានការផ្លាស់ប្តូរ។ វាអាចបណ្ដាលមកពីការញាំអាហារមិនល្អឬទទួលទានកាហ្វេច្រើនពេក ដែលប៉ះពាល់ដល់ការគេងរបស់អ្នក។ ៣) ការចូលបន្ទប់ទឹក៖ យើងរាល់គ្នាតែងតែចូលបន្ទប់ទឹក។ កត់ត្រានូវពណ៌ទឹកនោមរបស់អ្នក និងភាពញឹកញាប់នៃការចូលបន្ទប់ទឹក។ វាអាចផ្ដល់ចម្លើយទៅដល់សុខភាពរបស់អ្នក។ ៤) សីតុណ្ហភាពក្នុងខ្លួន៖ វាអាចមានកត្តាជាច្រើនក្នុងការផ្លាស់ប្តូរសីតុណ្ហភាពក្នុងខ្លួន។ តែ ប្រសិនជាអ្នកប្រទះឃើញថា សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកមានការផ្លាស់ប្ដូរញឹកញាប់ នោះជាសញ្ញាមួយដែលមិនល្អ។ អ្នកគួរតែទៅពិនិត្យសុខភាព៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheastsheet.com
X
5s