មុន​សារភាព​ស្នេហ៍​ តើ​អ្នក​មាន​ដែល​គិត​ពី​រឿង​ទាំង​នេះ​ទេ?​



និយាយពាក្យថា ខ្ញុំស្រលាញ់អ្នក គឺពិតជាស្រួល ណាស់ ប៉ុន្តែ អ្នកអាចជួបបញ្ហានៅថ្ងៃមុខ ប្រសិនបើអ្នកគ្រាន់តែនិយាយដោយមិនបានគិតវែងឆ្ងាយនោះ។ ដូចនេះ ដើម្បីទប់ស្កាត់បញ្ហា ដែលអាចកើតមានឡើង អ្នកគប្បីគិតពីរឿងអស់ទាំងនេះសិន ក្នុងនោះមាន៖ ១) តើអ្នកប្រាកដច្បាស់ឬនៅ៖ ជាការពិតណាស់មកដល់ពេលនេះ ក៏នៅមានមនុស្សមួយចំនួន មានការយល់ច្រឡំ ពាក្យថា«ស្រលាញ់» នេះ ថាដូចគ្នាទៅនឹងការអាណិត។ តាមពិតទៅអ្នកគួរបែងចែកវា ឲ្យដាច់ស្រឡះពីគ្នា បើអ្នកគ្រាន់តែមានអារម្មណ៍អាណិត លើបុគ្គលនោះ ចូរកុំប្រើ ពាក្យសូមទោសទៅលើគេ ព្រោះវាអាចធ្វើឲ្យមានការយល់ច្រឡំធំ។ ២) ពេលឈ្លោះគ្នាតើអ្នកនៅបន្តស្នេហានោះទេ៖ ស្នេហា ប្រាកដណាស់តែងជួបនឹងរឿងរ៉ាវលំបាក ៗ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នា។ តែអ្នកគួរសួរខ្លួនឯងសិនថា ប្រសិនបើជួបរឿង លំបាកអស់ទាំងនោះ តើអ្នកនៅតែស្រលាញ់ពួកគេដូចដើមទេ? ៣) តើអ្នកនិយាយថា«ខ្ញុំស្រលាញ់អ្នក»ញឹកញាប់ទេ៖ អាចថា អ្នកចូលចិត្ត ប្រើប្រាស់ពាក្យនេះ ជាញឹកញាប់ ដែលជាហេតុនាំឲ្យអ្នកនិយាយពាក្យនេះទៅកាន់នរណាម្នាក់ ទាំងដែលខ្លួនឯងគ្មានអារម្មណ៍ផងនោះ។ ប្រសិនបើអ្នកគិតថា អ្នកចូលចិត្ត ប្រើពាក្យនេះ ដោយមិនបានគិតពិចារណានោះ អ្នកគួរគិតម្ដងទៀតថា តើពេលនេះអ្នកសារភាពក្នុងន័យលេងសើចដូចពេលមុន ឬ ក៏ជាការពិត? ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s