អត្ថប្រយោជន៍សម្រាប់និស្សិតដែលរៀននៅសាកលវិទ្យាល័យឆ្ងាយពីផ្ទះ
អាចថា វាជារឿងលំបាកមួយដែរ ប្រសិនបើនិស្សិតមួយចំនួន សម្រេចចិត្តសិក្សានៅសាកលវិទ្យាល័យ ណាដែលឆ្ងាយពីផ្ទះ។ តែក្នុងនោះផងដែរ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគេថែមទៀតរួមមាន៖
១)យល់ដឹងពីវប្បធម៌ថ្មី៖ ជាការពិតណាស់ អាចថា មជ្ឈដ្ឋានដែលអ្នករស់នៅ នេះ គឺមិនដូចទៅនឹងមជ្ឈដ្ឋាន នៅកន្លែងផ្សេងទៀតនោះទេ។ ដូចនេះការជ្រើសរើសសាកលវិទ្យាល័យ ឆ្ងាយពីផ្ទះ វា នឹងអាចផ្ដល់ឱកាសជាច្រើន ដល់អ្នក ក្នុងការរៀនសូត្រពីវប្បធម៌ដទៃ ទៀត ដែលអ្នកមិនដឹង ជាពិសេសជួបមនុស្សថ្មីៗ ផងដែរ។
២) អាចធ្វើដំណើរបានច្រើន៖ នៅពេលអ្នកសិក្សានៅតំបន់ដែលឆ្ងាយពីផ្ទះរបស់អ្នក អ្នកអាចមានឱកាស ក្នុងការធ្វើដំណើរបានច្រើន ព្រោះ អ្នកមិនអាចធ្វើជាកង្កែបក្នុងអណ្ដូង ឬ ល្ងង់ខ្លៅ មិនដឹងពីអ្វីក្នុងសង្គមនោះទេ។ ការដើរហើរបានច្រើន ក៏ជាផ្នែកមួយ ជួយឱ្យអ្នកឆាប់ចេះឆាប់យល់ពីអ្វីៗ នៅជុំវិញខ្លួនអ្នកដែរ។
៣) អ្នកមានបណ្ដាញច្រើន៖ អ្នកបានចាកចេញពីតំបន់ដែលអ្នកធ្លាប់រស់នៅ ដូចនេះ អ្នកអាចមានលទ្ធភាពក្នុងការបង្កើនទំនាក់ទំនងថ្មី ជាមួយអ្នកដទៃ ហើយពួកគេក៏អាចក្លាយជាបណ្ដាញមួយ ជួយជ្រោមជ្រែងអ្នកនៅថ្ងៃណាមួយក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org