ចំណុច​ទាំង​៤​ដែល​បញ្ជាក់​ប្រាប់​ថា​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​តែ​ធ្វើ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ចូលចិត្ត​នៅ​ម្នាក់​ឯង​



ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានជួយមនុស្សជាច្រើននៅលើពិភពលោកឲ្យមានទំនាក់ទំនងកាន់តែងាយស្រួលជាងមុន វាក៏បានធ្វើឲ្យមនុស្សចំនួនក្លាយទៅជាលេងសូវចេះនិយាយហើយចូលចិត្តធ្វើអ្វីតែឯងៗ ដូចចំណុចខាងក្រោមនេះជាដើម៖ ១) លែងចង់ចេញក្រៅផ្ទះ៖ នៅពេលដែលមិត្តភក្ត្រអ្នកបបួលអ្នកចេញក្រៅម្ដងៗ អ្នកហាក់បីដូចជាមានការលំបាកក្នុងការសម្រេចចិត្តថាគួរចេញទៅក្រៅដែរឬមួយក៏អត់ទេ ព្រោះថាអ្នកដូចជាចង់នៅផ្ទះហើយចុចទូរស័ព្ទរបស់អ្នកជាង។ ២) ទៅក្រៅលែងសប្បាយសម្រាប់អ្នក៖ ទោះបីជាមិត្តភ័ក្ដិរបស់អ្នកមានភាពសប្បាយរីករាយយ៉ាងណាក៏ដោយ ក៏អ្នកនៅតែគ្មានអារម្មណ៍ថាសប្បាយដូចជាពួកគេសោះ ហើយតែងតែស្ដាយក្រោយជានិច្ច នៅពេលដែលអ្នកសម្រេចចិត្តថាចេញក្រៅម្ដងៗ ដែលជាហេតុធ្វើឲ្យអ្នករឹតតែចង់នៅផ្ទះ។ ៣) មានអារម្មណ៍ភ័យពេលចេញក្រៅ៖ អ្នកតែងតែគិតថាការនៅផ្ទះគឺជាជម្រើសមួយដ៏ល្អបំផុត ឬជាកន្លែងដ៏មានសុវត្ថិភាពបំផុតសម្រាប់អ្នក។ ការគិតបែបនេះមិនមែនជារឿងមួយដ៏ល្អនោះទេ ព្រោះថាយូរបន្តិចទៀតទៅ អ្នកនឹងលែងចង់ជួបមនុស្ស លែងចង់ជួបអ្នកណាទាំងអស់។ ៤) ចុចទូរស័ព្ទនៅផ្ទះធ្វើឲ្យរីករាយបំផុត៖ អ្នកចូលចិត្តឆែកមើលថាមានរឿងអ្វីកើតឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬចូលចិត្តលេងសារទៅវិញទៅមកជាមួយអ្នកដែលអ្នកស្គាល់ជាដើម ដែលអ្នកគិតថានេះហើយគឺជាសេចក្ដីសុខរបស់អ្នកនោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofpositivity.com
X
5s