ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដាក់​ខ្លួន​មិន​អួត អ្នក​អាច​អនុវត្តន៍​យុទ្ធសាស្ត្រ​ខាង​ក្រោម​នេះ​



ភាពមិនអួតអាងគឺជាចំណុចមួយដែលមិនល្បីល្បាញ។ វាមានការពិបាកខ្លាំងណាស់ក្នុងការវាស់អំពីការដាក់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ប្រសិនជាអ្នកត្រូវគេសួរឲដាក់ពិន្ទុលើខ្លួនឯងប្រាំលើប្រាំ តើអ្នកឲពិន្ទុខ្លួនឯងប៉ុន្មាន? គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន។

១) សួររកមតិ៖ អ្នកអាចរកមិត្តភ័ក្ដិបីនាក់ដែលស្មោះត្រង់នឹងអ្នក។ អ្នកអាចសាកសួរពួកគេថា តើពួកគេពេញចិត្តអ្វីនឹងអ្នក? និងតើមានកត្តាណាខ្លះដែលអ្នកគួរកែប្រែ? អ្នកអាចមានមោទនភាពទៅលើចំណុចរបស់អ្នក តែទន្ទឹមនឹងនេះ អ្នកក៏គួរខំប្រឹងកែប្រែលើចំណុចខ្សោយរបស់អ្នកដែរ។

២) ចាប់ផ្ដើមពីសំនួរ៖ លោក Paul Shoemaker តែងតែចាប់ផ្ដើមការប្រជុំដោយសួរសំនួរមួយជាជាងនិយាយអំពីដំណោះស្រាយ។ វាត្រូវការភាពដាក់ខ្លួនក្នុងការឆ្លើយថា៖ អ្នកពិតជាមិនដឹងជាជាងអ្វីដែលអ្នកត្រូវធ្វើ។ វាអនុញ្ញាតឲមនុស្សនៅក្នុងបន្ទប់មានសម្លេងទាំងអស់គ្នា។

៣) ស្តាប់៖ អ្នកអាចសំនួររាប់ពាន់សំនួរ តែប្រសិនជាអ្នកមិនស្តាប់ចម្លើយនោះ វាក៏គ្មានន័យអ្វីដែរ។ វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នក។ ក្រោយនរណាម្នាក់ចែករំលែកគំនិតរបស់គេហើយ អ្នកអាចស្តាប់សិន ហើយចាំនិយាយ។

៤) ទទួលយកមតិរិះគន់៖ ភាពដាក់ខ្លួនឲអ្នកទទួលយកនូវបញ្ហាដោយមិនមានភាពភ័យខ្លាច។ ប្រសិនជាអ្នកពិតជាបរាជ័យមែន យកនូវមតិដែលអ្នកទទួលបាន ហើយព្យាយាមធ្វើឲបានល្អនៅថ្ងៃខាងមុខ។

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.success.com

X
5s