ហេតុផលទាំងនេះគ្រប់គ្រាន់ឲអ្នកបោះបង់ការងារដ៏អាក្រក់របស់អ្នក
ការងារគឺពិតជាសំខាន់។ ប្រាក់ខែក៏សំខាន់ដែរព្រោះអ្នកត្រូវការចាយជាប្រចាំ។ ប៉ុន្តែ ប្រសិនជាអ្នកជួបនូវបញ្ហាដូចខាងក្រោម អ្នកគួរតែលាឈប់ពីការងារនេះ៖
១) ដល់ពេលដែលត្រូវចាកចេញ៖ ទៅធ្វើការដែលអ្នកមិនពេញចិត្តគឺហត់ខ្លាំងណាស់។ រាលពេលដែលអ្នកស្ដាប់លើម៉ោងរោទ៍នៅពេលព្រឹក អ្នកដូចស្តាប់លឺថ្ងៃបញ្ចប់ដែរ។ វាស្តាប់ទៅដូចជាបំផ្លើសណាស់។ តែពេលអ្នកនៅស្ថានភាពបែបនេះ វាហាក់ដូចជាគ្មានអ្វីមកដំណោះស្រាយបានឡើង។
នេះជាពេលវេលាដែលអ្នកត្រូវគិតសារឡើងវិញ។
២)ធុញខ្លាំង៖ ប្រាកដណាស់។ ថ្ងៃខ្លះនៅកន្លែងការងារគឺមានភាពសប្បាយ។ ប៉ុន្តែ ប្រសិនជាអ្នកមានអារម្មណ៍រាល់ថ្ងៃនៅកន្លែងការងារគួរឲធុញ នេះក៏ប្រហែលជាពេលដែលអ្នកត្រូវចាកចេញ។
៣) គ្មានឱកាសរីកចម្រើន៖ ការនៅស្ថានភាពដដែលគឺជាការល្អព្រោះអ្នកធ្វើការងារប្រចាំថ្ងៃបានស្ទាត់អស់ហើយ។ ប៉ុន្តែ ការនៅស្ថានភាពបែបនេះ អ្នកនឹងមិនរីកចម្រើនឡើង។ ប្រសិនជាអ្នកគ្មានអ្វីដែលត្រូវរៀន អ្នកគួរតែផ្លាស់ប្តូរទៅរកការងារថ្មី។
៤) ប៉ះពាល់ផ្លូវកាយ៖ ប្រសិនជាគ្រាន់តែគិតដល់ការងារ អ្នកក៏ចង់ឈប់ដែរនោះ។ នេះច្បាស់ណាស់ថានេះជាពេលដែលអ្នកត្រូវផ្លាស់ប្តូរ។ អ្នកគួរតែឈប់ពីការងារ ប្រសិនជាអ្នករាល់ព្រឹកត្រូវបង្ខំចិត្តខ្លួនឯងទៅធ្វើការ។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.businessnewsdaily.com