ហេតុផល ៤យ៉ាងដែលបង្ហាញថា ទំនួលខុសត្រូវនាំអ្នកទៅរកភាពអស្ចារ្យក្នុងជីវិត
តើទំនួលខុសត្រូវអាចធានាបាននូវភាពអស្ចារ្យក្នុងជីវិតដែរឬទេ? យើងរាល់គ្នាមានទំនួលខុសត្រូវតាំងពីក្មេងដើម្បីធានានូវលទ្ធផលចំពោះខ្លួន។ យើងមានទំនួលខុសត្រូវតាំងពីធ្វើកិច្ចការសាលារហូតដល់ការងារ។ ទំនួលខុសត្រូវគឺជាផ្នែកមួយនៃជីវិតដែលមនុស្សមិនអាចខ្វះបាន។
១) ទំនួលខុសត្រូវទៅលើសកម្មភាពរបស់អ្នក៖ មិនថាអ្នកជ្រើសរើសសកម្មភាពអ្វីទេ អ្នកត្រូវតែមានការទទួលខុសត្រូវប្រសិនជាអ្នកចង់ជោគជ័យ។ ប្រសិនជាវាមិនដើរតាមគម្រោងរបស់អ្នក កុំបន្ទោសអ្នកណា។ អ្នកគួរតែទទួលខុសត្រូ ១០០ភាគរយទៅលើអ្វីដែលបានកើតឡើង។
២) ទំនួលខុសត្រូវសម្រាប់ការផ្លាស់ប្ដូរដែលអ្នកចង់ឃើញ៖ អ្នកប្រាជ្ញឥណ្ឌា លោក Ghandi បាននិយាយថា៖ «ធ្វើការផ្លាស់ប្តូរនូវអ្វីដែលអ្នកចង់ឃើញ។ មានតែអ្នកទេដែលអាចផ្លាស់ប្តូរនូវអ្វីដែលកើតលើខ្លួនអ្នកនិងនៅជុំវិញខ្លួនអ្នក»។
៣) ទំនួលខុសត្រូវទៅលើគំនិតដែលអ្នកគិត៖ យើងរាល់គ្នាសុទ្ធតែមានគំនិតនៅក្នុងខ្លួន។ ហើយគំនិតទាំងនោះហើយដែលកំណត់ឆាកជីវិតរបស់យើង។ នៅពេលអ្នកមានគំនិតអវិជ្ជមាន ចូរអ្នកយកបទពិសោធន៍នៅអតីតកាលមកធ្វើជាកម្លាំងចិត្ត។
៤) សួរអ្នកដទៃ៖ នៅពេលដែលអ្នកមានទំនួលខុសត្រូវលើខ្លួនឯងហើយ អ្នកអាចរក្សាទំនាក់ទំនងជាមួយមនុស្សដែលទទួលបានជោគជ័យហើយ។ អ្នកអាចសាកសួរនូវបញ្ហាដែលអ្នកជួបប្រទះ និងរៀនពីពួកគេឱ្យបាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com