គន្លឹះ​ទាំង​៤យ៉ាង​ដែល​ជួយ​រក្សា​ទំនាក់​ទំនង​​បាន​ល្អ​​​សម្រាប់​គូ​ស្នេហ៍​​ថ្មីថ្មោង​



មនុស្សជាច្រើនចង់រក្សាទំនាក់ទំនងឱ្យបានយូរនិងល្អជានិច្ច។ នេះជារឿងមួយដ៏លំបាក។ ប៉ុន្តែ ទំនាក់ទំនងដែលល្អគឺត្រូវការការអត់ធ្មត់ ការអត់ឱន និងការទទួលយកនូវភាពខុសគ្នា។ ដូច្នេះហើយ ទំនាក់ទំនងស្នេហានាគ្រាដំបូងអាចជាបញ្ហាសម្រាប់ដៃគូខ្លះ។ ១) មិនសូវប្រើពាក្យខ្ញុំទៀតទេ៖ នៅពេលស្នេហាទើបចាប់ផ្តើមដំបូង យើងរាល់គ្នាព្យាយាមបញ្ចេញនូវអ្វីដែលខ្លួនយើងមាន។ យើងប្រើប្រាស់ពាក្យខ្ញុំ ឬ បង ឬអូន។ ដើម្បីបង្កើតទំនាក់ទំនងឲល្អជាងនេះ អ្នកគួរតែសួរដៃគូរបស់អ្នកខ្លះ មិនមែនគិតតែខ្លួនអ្នករហូតទេ។ គ្មាននរណាល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយ អនុញ្ញាតឲដៃគូរបស់ស្គាល់អ្នកឱ្យបានពិតប្រាកដ។ ២) មានទម្លាប់រួម៖ ការមានទម្លាប់រួមក៏ជាជម្រើសមួយដ៏ល្អសម្រាប់បង្កើនទំនាក់ទំនងរបស់អ្នកផងដែរ។ យើងប្រើប្រាស់ទម្លាប់ទាំងនោះដើម្បីស្វែងយល់ពីខ្លួនឯងនិងដៃគូរបស់អ្នក។ ដូច្នេះហើយ ការមានទម្លាប់រួមអនុញ្ញាតឱ្យអ្នកទាំងពីរស្គាល់គ្នាបានកាន់តែច្បាស់។ ៣) មានសត្វចិញ្ចឹមរួម៖ មានសត្វចិញ្ចឹមក៏អាចជួយបង្កើនទំនាក់ទំនងរបស់អ្នកដែរ។ វាអនុញ្ញាតឲអ្នកទាំងពីរសហការគ្នានិងធ្វើការសម្រេចចិត្តរួមគ្នា។ នៅពេលអ្នកទើបចាប់ផ្តើមទំនាក់ទំនងថ្មីថ្មោង ទំនាស់តិចតួចជារឿងធម្មតាទេ។ ប៉ុន្តែ អ្នកខ្លះមិនដឹងសោះឡើងសត្វចិញ្ចឹមអាចជាដំណោះស្រាយ។ ៤) មានដំណើរកម្សាន្តជាមួយគ្នា៖ ដៃគូដែលអាចមានការចងចាំជាមួយគ្នាគឺជាដៃគូដែលធ្វើការសម្រេចចិត្តជាមួយគ្នា។ ស្វែងយល់ដៃគូរបស់អ្នក និងនាំគេទៅដើរលេងជាមួយនឹងអ្នក។ ពេលដែលអ្នកមានអនុស្សាវរីយជាមួយគ្នាកាន់តែច្រើន វានឹងជួយឲអ្នកទាំងពីរចេះអត់ឱនឲគ្នាទៅវិញទៅមក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s