អ្នក​ចិត្តវិទ្យា​បង្ហាញ​ថា « អ្នក​ងូត​ទឹក​លឿន​ជា​មនុស្ស​សប្បាយ​រីករាយ​ក្នុង​ជីវិត»​« អ្នកដែល ងូតទឹកប្រើរយៈពេលយូរ ភាគច្រើនជាមនុស្សឯកា និងមិនសូវសប្បាយចិត្ត»៖ នេះជាការបង្ហាញរបស់អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា និងលោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Yale គឺលោកបណ្ឌិត Jonh Bargh

លោកបន្ថែមទៀតថា ៖« មនុស្សឯកា តែងប្រើពេលយូរខ្លាំង សម្រាប់ការងូតទឹក ហើយបើទឹកនោះជាទឹកក្ដៅ វិញ គឺគេកាន់តែនៅយូរថែមទៀត។» ការសិក្សានោះបានបញ្ជាក់ទៀត ថា ពួកគេចង់បានភាពកក់ក្ដៅ ពីការងូតទឹកនោះ ដើម្បីមកសង នឹងភាពកក់ក្ដៅដែលគេមិនបានទទួល ក្នុងជីវិតប្រចាំថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេប្រើប្រាស់ការមុជទឹកយូរ នោះ ដើម្បីគិតពីរឿងរ៉ាវ ដែលពិបាកចិត្ត នានា ហើយ ឲ្យវា ហូរឲ្យអស់ទៅតាមទឹក ដែលវា គឺជាសញ្ញា បញ្ជាក់ថា រាល់ថ្ងៃ នេះ អ្នកមិនមានអារម្មណ៍សប្បាយចិត្ត ជាមួយនឹងជីវិត អ្នកនោះទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s