អ្នកនឹងទទួលបានមេរៀនទាំងនេះ ប្រសិនជាអ្នកមានមេមិនល្អ
អ្នកណាក៏ធ្លាប់ជួបប្រទះដែរ។ វាមានបញ្ហាជាច្រើន។ តាមការស្រាវជ្រាវថ្មីៗនេះដែលត្រូវបានដកស្រង់ និងចុះផ្សាយដោយគេហទំព័រ success.com ៧៥ភាគរយនៃបុគ្គលិកបានរាយការណ៍ថា មេបច្ចុប្បន្នរបស់គេគឺមិនល្អ។ ក្នុងកាលៈទេសៈនេះ មេមិនល្អអាចបង្រៀនដល់អ្នកនូវមេរៀនជាច្រើនដូចខាងក្រោម៖
១) មិនមានការទទួលខុសត្រូវ៖ មេខ្លះមិនចេះទេការសន្ទនា។ គាត់មិនសូវនិយាយស្តីជាមួយបុគ្គលិក ក្រៅពីពេលប្រជុំ។ លើសពីនេះទៅទៀត គាត់ចាំតែស្តីបន្ទោសទៅអ្នកដទៃទេ ទោះជាពេលខ្លះកំហុសទាំងនោះជារបស់គាត់ក៏ដោយ។
២) ចិត្តលំអៀង៖ អ្នកដឹកនាំខ្លះមានចិត្តលំអៀងទៅកាន់បុគ្គលិក។ ប្រសិនជាបុគ្គលិកនោះចូលចិត្ត មិនថាការងាររបស់គេមិនល្អឬចាកចេញពីម៉ោងការងារ បុគ្គលិកម្នាក់ៗ មិនដែលត្រូវមាត់ឡើយ។ ហើយ គាត់មិនដែលធ្វើទង្វើទាំងនេះទៅអ្នកដទៃឡើង។
៣) គ្មានភាពជាអ្នកដឹកនាំ៖ ប្រសិនជាមេរបស់អ្នកមិនបង្ហាញពីចំណាប់អារម្មណ៍ទៅលើការងារ នោះគាត់មិនមែនជាមេដឹកនាំដ៏ល្អនោះទេ ពីព្រោះថា អ្នកត្រូវរៀបចំការងារដោយខ្លួនឯង។ គាត់ប្រហែលជាមេនៅក្នុងក្រដាសតែប៉ុណ្ណោះ។
៤) មិនផ្ដល់មតិស្ថាបនា៖ មិនថាឋានៈរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ។ អ្នកតែងតែត្រូវការមតិរិះគន់បែបស្ថាបនាដើម្បីពង្រឹងខ្លួនឯងបន្ថែម។ តែប្រសិនជាមេរបស់អ្នកមិនផ្តល់ឲទេ នោះបង្ហាញថាគាត់ក៏មិនខ្វល់ខ្វាយពីអ្នកដែរ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com