ចំណុច​ទាំង​៤​ដែល​អ្នក​គួរ​តែ​លុប​ចេញ​ពី​ CV របស់​អ្នក​ឥឡូវ​នេះ​ភ្លាម​



ការស្វែងរកការងារនិមួយៗពិតជារឿងមួយដ៏លំបាក តែនៅពេលដែលអ្នកសរសេរ CV វានឹងក្លាយទៅជារឿងមួយទៀតដែលរឹតតែលំបាក ព្រោះវាបង្ហាញអំពី ប្រវត្តិសិក្សារបស់អ្នក ក៏ដូចជាបទពិសោធន៍ការងារដែលអ្នកធ្លាប់ឆ្លងកាត់ផងដែរ។ ដូចនេះអ្នកក៏ត្រូវតែដឹងថាអ្នកគួរសរសេរអ្វី ឬមិនគួរសរសេរអ្វីនៅក្នុង CV របស់អ្នកដូចជាចំណុចខាងក្រោមនេះជាដើម៖ ១) បទពិសោធន៍ការងារដែលមិនពាក់ព័ន្ធ៖ មានបទពិសោធន៍ការងារច្រើនពិតជារឿងមួយដ៏គួរឲ្យស្ញប់ស្ញែង តែអ្នកក៏គួរតែពិចារណាផងដែរថា តើវាមានភាពពាក់ព័ន្ធជាមួយដែរឬទេ? បើវាមិនមានភាពពាក់ព័ន្ធជាមួយគ្នានោះទេ អ្នកគួរតែកុំដាក់វាអ្វីល្អជាជាង ព្រោះវារឹតតែរំខាន ដោយសារតែបទពិសោធន៍ទាំងអស់ហាក់បីដូចជាគ្មានបានផ្ដល់ប្រយោជន៍ដល់ការងារថ្មីរបស់អ្នកនោះទេ។ ២) មិនបង្ហាញពីរឿងផ្ទាល់ខ្លួនច្រើនពេក៖ អ្នកមិនបាច់ប្រាប់ទៅដល់ម្ចាស់ក្រុមហ៊ុន រហូតដល់អ្នកមានគ្រួសារឬ នៅលីវ អ្នកកាន់ជំនឿអ្វីនោះទេ ថ្វីត្បិតតែព័ត៌មានធ្លាប់បានគេត្រូវការ តែឥឡូវនេះ ព័ត៌មានទាំងអស់លែងក្លាយជាភាពចាំបាច់ទៀតហើយ។ ៣) ការសរសេរច្រើនពេក៖ អ្នកគួរតែសរសេរចំណុចណាដែលអ្នកគិតថាសំខាន់ ហើយអាចជួយឲ្យអ្នកឲ្យទទួលបានការងារដែលអ្នកកំពុងតែដាក់ពាក្យធ្វើ។ ព្យាយាមកុំសរសេរច្រើនហើយឥតប្រយោជន៍ សុខចិត្តសរសេរខ្លីហើយមានន័យគ្រប់គ្រាន់វិញ ទើបទទួលបានការចាប់អារម្មណ៍ខ្ពស់។ ៤) គ្មានការរៀបចំល្អ៖ ទោះបីជាអ្នកមានប្រវត្តិសិក្សាល្អ ឬបទពិសោធន៍ការងារល្អក្ដី ប្រសិនបើ CV របស់អ្នកគ្មានការរៀបចំទម្រង់ឲ្យបានល្អនោះទេ គ្រាន់តែគេឃើញ CV របស់អ្នកក៏គេលេងចង់មើលទៅហើយ ដូចនេះការរៀបចំរចនាល្អគឺជារឿងមួយដែលមិនអាចខ្វះបាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com
X
5s