ចំណុចទាំង៣ដែលបញ្ជាក់ថាការតាំងចិត្តធ្វើអ្វីមួយនឹងជួយឲ្យអ្នកទទួលបានជោគជ័យនៅក្នុងជីវិត
មនុស្សភាគច្រើនមិនមានការតាំងអារម្មណ៍ល្អនោះទេ ដោយសារតែពួកគេចូលចិត្តច្របល់រឿងរ៉ាវពីនេះពីនោះចូលគ្នា ដោយមិនចេះបែងចែកពេលវេលាក៏ដូចជាការងារឲ្យបានច្បាស់លាស់។ ការតាំងចិត្តឲ្យបានស្ងប់ក្នុងការធ្វើអ្វីមួយ ហើយមានការយកចិត្តទុកដាក់ឲ្យបានល្អបំផុតនោះគឺជារឿងមួយដ៏ពិបាក តែវាក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងគាប់ចិត្តផងដែរ៖
១) លែងរវើរវាយ៖ តើអ្នកដែលមានអារម្មណ៍ថាអ្នកគិតរឿងផ្សេងគ្នាក្នុងពេលតែមួយ តែមិនដែលបានទទួលលទ្ធផលអ្វីមួយគួរឲ្យសម្គាល់នោះទេ ពោលគឺគិតបានត្រឹមតែគិតឥតប្រយោជន៍ពីនេះពីនោះ។ នៅពេលដែលអ្នកព្យាយាមដាក់ចិត្តធ្វើអ្វីមួយឲ្យប្រាកដនោះ អារម្មណ៍របស់អ្នកនឹងលែងរវើរវាយទៀតហើយ ហើយអ្នកក៏មានអារម្មណ៍ថាស្រស់ស្រាយឡើងផងដែរ។
២) ទទួលបានលទ្ធផលគាប់ចិត្ត៖ អ្នកខ្លះត្រូវបានគេសរសើរដោយអ្នកទាំងនោះអាចបំពេញកិច្ចការជាច្រើនក្នុងពេលតែមួយបាន តែបើអ្នកសួរពួកគេថាតើពួកគេពេញចិត្តនឹងលទ្ធផលដែលពួកគេទទួលបានដែរឬក៏អត់ទេ? ចម្លើយរបស់ពួកគេ គឺប្រាកដជាទេ។ ការធ្វើការងារមួយនៅក្នុងពេលតែមួយនឹងជួយឲ្យអ្នកទទួលបាននូវលទ្ធផលដែលអ្នកតែងតែរំពឹងទុកមករហូត។
៣) ជួយឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯង៖ នៅពេលដែលអ្នកមានការតាំងអារម្មណ៍ល្អ នោះកម្រិតនៃការជឿជាក់លើខ្លួនឯងក៏មានច្រើនប៉ុណ្ណោះដែរ។ ឧទាហរណ៍ដូចជាពេលអ្នកនៅក្នុងថ្នាក់ ប្រសិនបើអ្នកមិនបានស្ដាប់គ្រូទេ នោះអ្នកក៏មិនមានជំនឿលើខ្លួនឯងដែរ នៅពេលដែលគ្រូរបស់អ្នកសួរសំណួរអ្វីមួយនោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com