វិធីសាស្ត្រ​ទាំង​ ៤​ដែល​អ្នក​គួរ​យក​ទៅ​អនុវត្ត​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​កូន​​ក្លាយ​ទៅ​ជា​អ្នក​សិល្បៈ​



ឪពុកម្ដាយគ្រប់រូបតែងចង់ឃើញកូនទទួលបាននូវភាពជោគជ័យ ឬបំពេញក្ដីសុបិនរបស់ខ្លួនជាដើម ហើយមានឪពុកម្ដាយមួយចំនួនទៀតតែងចង់ឲ្យកូនក្លាយជាអ្នកសិល្បៈ តែមិនហ៊ានបង្ខំឲ្យកូនរបស់ពួកគេធ្វើអ្វីដែលគេមិនពេញចិត្ត។ គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន ព្រោះវាមិនប្រសិទ្ធភាពជាពិសេសបើអ្នកប្រើប្រាស់វាតាំងពីកូនរបស់អ្នកនៅតូច៖ ១) ផ្ដល់នូវជម្រើស៖ កូនណាដ៏ដូចកូនណាដែរ គឺមិនចូលចិត្តស្ដាប់ការបញ្ជានោះទេ ហេតុនេះប្រសិនបង្ខំឲ្យពួកគេទៅធ្វើនេះ ទៅធ្វើនោះ ពួកគេនឹងប្រកែកភ្លាម ដូចនេះអ្វីដែលអ្នកអាចផ្ដល់ឲ្យពួកគេនោះគឺជម្រើស។ អ្នកអាចឲ្យពួកគេស្ដាប់នូវចម្រៀង ឬភ្លេងខុសៗគ្នា ដើម្បីអាចដឹងបានថាតើគេចូលចិត្តបែបណា ឬអាចឲ្យគេគូររូបលេងតាមចិត្តដែលគេចង់ជាដើម។ ធ្វើយ៉ាងណាឲ្យពួកគេចូលរួមជាមួយនឹងរឿងដែលទាក់ទងនឹងសិល្បៈឲ្យបានច្រើន តែទាល់តែពួកគេយល់ព្រមដែរ។ ២) ឲ្យសេរីភាពទៅពួកគេឲ្យច្រើន៖ ពេលខ្លះអ្នកមិនបាច់ចំណាយពេលនាំគេធ្វើនេះ ធ្វើនោះតាមអ្វីដែលអ្នកគិតពេកក៏បាន ផ្ទុយទៅវិញ អ្នកអាចទុកពេលឲ្យពួកគេធ្វើអ្វីដែលពួកគេចូលចិត្ត ហើយយកពេលវេលានេះមកសង្កេតមើលវិញ ថាពួកគេពេញចិត្តធ្វើអ្វី ឬមានទេពកោសល្យផ្នែកអ្វីទើបល្អជាជាង។ ៣) បង្រៀនពួកគេគូរឬផាត់រូបឲ្យបានច្រើន៖ នៅពេលដែលពួកគេចូលចិត្តគូររូបឬផាត់រូបតាំងពីតូច វាក៏ធ្វើឲ្យពួកគេកែប្រែវាក្លាយមកជាទម្លាប់រហូតដល់ពួកគេធំ ដែលការគូររូបឬផាត់រូបនេះក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ ហើយពួកគេក៏ចាប់ផ្ដើមរៀនយល់អំពីអត្ថន័យនៃគំនូរដែលពួកគេគូរ ក៏ដូចជាគូររូប ដើម្បីបញ្ជាក់ពីអារម្មណ៍ដែលពួកគេកំពុងមានជាដើម។ ៤) ឲ្យពួកគេច្រៀងនិងរាំឲ្យបានច្រើន៖ ជាទូទៅ ក្មេងៗដែលចូលចិត្តច្រៀងតាំងពីនៅតូច តែងឈានជើងប្រឡូកនៅក្នុងសិល្បៈនៅពេលដែលពួកគេធំដឹងក្ដី ដោយសារតែចំណង់ចំណូលក៏ដូចជាភាពសាំដែលមានជាមួយការងារសិល្បៈជាដើម។ ដូចនេះការស្និទ្ធស្នាលជាមួយអ្វីដែលនៅជុំវិញខ្លួនគឺជាយុទ្ធសាស្ត្រចម្បងដែលជំរុញពួកគេដើរទៅផ្លូវសិល្បៈ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s