គន្លឹះ​ទាំង​នេះ​នឹង​ជួយ​អ្នក​សម្រេច​នូវ​​រឿង​ដែល​​អ្នក​ចង់​បាន​ក្នុង​ជីវិត​



ការចង់ផ្ដើមជំនួញក៏មិនមែនជារឿងងាយស្រួលដែរ។ អ្នកត្រូវហ៊ានប្រថុយ។ មានរឿងជាច្រើនចង់អូសទាញឲយើងធ្លាក់ ដូចជា៖ សេចក្ដីភ័យខ្លាចឬអារម្មណ៍មិនសុវត្ថិភាពជាដើម។ ខាងក្រោមនេះ អ្នកនឹងទទួលបានជាគន្លឹះដែរជួយអ្នកសម្រេចនូវរឿងដែលអ្នកចង់បានក្នុងឆាកជីវិត៖ ១) ផ្ដោតទៅលើការប្រាជ្ញាចិត្ត មិនមែនការលើកទឹកចិត្តនោះទេ៖ តើអ្នកមានការប្រាជ្ញាចិត្តប៉ុណ្ណាចំពោះគោលបំណងរបស់អ្នក? តើវាមានសារៈសំខាន់ប៉ុណ្ណា? តើអ្នកស្ម័គ្រចិត្តលះបង់អ្វីខ្លះដើម្បីសម្រេចវា? ប្រសិនជាអ្នកមានការប្រាជ្ញាចិត្តគ្រប់គ្រាន់ លើកទឹកចិត្តនឹងមកដោយឯកឯង។ ២) ស្វែងរកចំណេះ មិនមែនលទ្ធផល៖ ប្រសិនជាផ្ដោតទៅលើដំណើរនៃការរុករក បង្កើនសមត្ថភាពនិងស្រាវជ្រាវ ការកម្លាំងចិត្តនឹងតែងតែមាន។ ប្រសិនជាអ្នកផ្ដោតទៅលើតែលទ្ធផល កម្លាំងចិត្តរបស់អ្នកប្រៀបបានដូចជាអាកាសធាតុអញ្ចឹង។ អ្នកងាយនឹងបាក់ទឹកចិត្ត។ ៣) ធ្វើឲដំណើរមានភាពរីករាយ៖ វាជាដំណើរកម្សាន្តមួយដ៏អស្ចារ្យ។ ប្រសិនជាអ្នកផ្ដោតសំខាន់ទៅលើវាខ្លាំងពេក អ្នកក៏នឹងងាយរងទុក្ខ ពិបាកចិត្តដែរ។ អ្នកអាចបាត់បង់ទិសដៅនិងស្ទះក្នុងឆាកជីវិតទៀតហើយ។ ៤) ប្រើប្រាស់ការស្រមៃ៖ ប្រសិនរឿងអ្វីៗដើរបានល្អ អ្នកក៏មានអារម្មណ៍ល្អដែរ។ ប៉ុន្តែ ប្រសិនជាអ្នកជួបប្រទះនូវការលំបាក អ្នករឹងតែត្រូវការថាមពលថែមទៀត។ នៅពេលនេះ អ្នកត្រូវស្រមៃទៅលើអ្វី ដែលល្អៗ។ អ្នកអាចរៀនបានមិនថាអ្នកស្ថិតនៅកាលៈទេសៈណានោះទេ។ ៥) ឈប់ល្អចំពោះខ្លួនឯង៖ កម្លាំងចិត្តគឺសកម្មភាពដែលនាំយកនូវលទ្ធផល។ ពេលខ្លះ សកម្មភាពទទួលបានភាពបរាជ័យនិងមិនអាចយកនូវលទ្ធផលដែលអ្នកចង់បាន។ អ្នកនៅតែល្អចំពោះខ្លួនឯងដោយមិននាំខ្លួនឯងទៅកាន់ស្ថានភាពលំបាក។ អ្នកគួរតែធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.success.com
X
5s