សញ្ញា​ទាំង​នេះ​​បញ្ជាក់​ថា​អ្នក​មាន​សំណាង​ ទោះ​បី​ជា​អ្នក​មិន​គិត​អីចឹង​ក៏​ដោយ​



ទោះបីជាពេលខ្លះក្នុងឆាកជីវិតរបស់អ្នកជួបនូវបញ្ហាខ្លះដែលអ្នកគិតថាវាសនាអ្នកមិនល្អ។ ប៉ុន្តែ វាក៏មានចំណុចខ្លះដែលអ្នកគួររំលឹកដល់ខ្លួនឯងដើម្បីចងចាំថាអ្វីៗមិនអាក្រក់ដូចអ្វីដែលអ្នកគិតនោះទេ។ លើកក្រោយប្រសិនជាអ្នកពិបាកចិត្ត អ្នកត្រូវចងចាំចំណុចទាំងនេះ៖ ១) ទឹកស្អាតសម្រាប់ទទួលទាន៖ យោងតាមឯកសាររបស់ UN បានបង្ហាញឲឃើញថា ជាង៧៨៣លាននាក់នៅលើពិភពលោកពុំមានទឹកស្អាតសម្រាប់ទទួលទានឡើង។ លើសពីនេះទៅទៀត មនុស្សជាង២.៥លាននាក់ពុំមានទឹកគ្រប់គ្រាន់។ ២) មានសំលៀកបំពាក់៖ អ្នកពិតជាមានសំណាងដែលអាចទិញអាវថ្លៃៗសម្រាប់ពាក់ជាប្រចាំថ្ងៃ។ មនុស្សជាច្រើនមិនមានសំលៀកបំពាក់ច្រើនដូចអ្នកនោះទេ។ ៣)អ្នកត្រូវបានគេស្រឡាញ់៖ នេះជាចំណុចមួយដែលអ្នកត្រូវចងចាំប្រសិនជាអ្នកមានអារម្មណ៍មិនល្អគឺអ្នកមានមនុស្សដែលស្រឡាញ់អ្នក។ មិត្តភ័ក្ដិនិងគ្រួសារដែលមានឥទ្ធិពលក្នុងការបណ្ដុះបណ្ដាលអ្នក។ រាល់ពេលអ្នកត្រូវការកម្លាំងចិត្ត អ្នកមានមនុស្សដែលអ្នកអាចពឹងពាក់បាន។ ៤) មានសិទ្ធសេរីភាព៖ អ្នកមានសិទ្ធសេរីភាពក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ។ អ្នកមានសិទ្ធសេរីភាពក្នុងការផ្លាស់ប្តូរពិភពលោកតាមអ្វីដែលអ្នកចង់ធ្វើឬក៏អ្នកអាចជ្រើសរើសមិនធ្វើអ្វីទាំងអស់។ យ៉ាងហោចណាស់ អ្នកមានសិទ្ធក្នុងការជ្រើសរើស៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.higherperspective.com
X
5s