សំណួរសំខាន់ៗទាំង៣ដែលមនុស្សទូទៅភ្លេចសួរខ្លួនឯងនៅពេលដែលជួលកន្លែងស្នាក់នៅ
មិនដឹងថាមកពីមូលហេតុអ្វីនោះទេ ដែលធ្វើឲ្យមនុស្សភាគច្រើនភ្លេចភ្លាំងនូវសំនួរដែលពួកគេចង់សួរនៅពេលដែលរកកន្លែងសម្រាប់ជួលស្នាក់នៅបាន ហើយសំនួរទាំងអស់នោះសុទ្ធតែជាសំនួរសំខាន់ៗ ដូចជាសំនួរខាងក្រោមនេះជាដើម៖
១) ពាក់ព័ន្ធជាមួយកិច្ចសន្យា៖ ដោយសារតែការជឿជាក់គ្នា ពេលខ្លះធ្វើឲ្យអ្នកមិនបានទៅចាប់អារម្មណ៍អានកិច្ចសន្យា ឬកុងត្រាដែលជាកំហុសមួយដ៏ធ្ងន់ធ្ងរ ព្រោះថាព័ត៌មានដែលនៅក្នុងនោះទាំងអស់គឺសុទ្ធតែជារឿងពេញច្បាប់ ហេតុនេះប្រសិនបើអ្នកមានបញ្ហាមិនពេញចិត្តអ្វីហើយចង់តវ៉ានោះគឺហួសពេល ហើយក៏មិនអាចតវ៉ាបានសម្រេចនោះដែរ។
២) ពាក់ព័ន្ធជាមួយការចិញ្ចឹមសត្វ៖ អ្នកអាចស្ដាប់មើលទៅមិនមែនជាបញ្ហាមួយធំដុំ តែនៅពេលដែលអ្នកចូលទៅស្នាក់នៅហើយនាំយកសត្វចិញ្ចឹមទៅជាមួយដូចជាឆ្កែ ឬឆ្មា ហើយស្ដាប់តែមានបញ្ហាអ្វីមួយនោះ វានឹងអាចបង្កឲ្យមានភាពមិនចុះសម្រុងរវាងម្ចាស់ផ្ទះ និងអ្នកជួលជាដើម ឬអាចមានជាមួយអ្នកជិតខាងផងដែរ ប្រសិនបើពួកគេមិនចូលចិត្តសត្វចិញ្ចឹម។
៣) មានទំនៀមទម្លាប់អ្វីពិសេសទេ៖ ពាក្យចាស់តែងនិយាយថា ឲ្យសម្របខ្លួនទៅតាមកាលៈទេសៈ ហេតុនេះវាតែងតែមានហើយថាតើអ្នកជិតខាងរបស់អ្នកជាមនុស្សបែបណា ហើយចូលចិត្តបែបណា។ ឧទាហរណ៍ថាពួកគេជាមនុស្សដែលមិនសូវចូលចិត្តភាពឡូឡា ដូចនេះអ្វីដែលអ្នកគួរធ្វើនោះគឺការនៅរឹតតែស្ងៀមស្ងាត់រឹតតែល្អ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com