ឬកពា​៤​យ៉ាង​ដែល​​​​បង្ហាញ​​ថា ​​គូស្នេហ៍​​​​អស់​ចិត្ត​​​ពី​គ្នា​



គ្មាននរណាម្នាក់ ចង់បំផ្លាញពេលវេលា ជាមួយនរណាម្នាក់ ដោយឥតប្រយោជន៍នោះទេ ។ មនុស្សមួយ ចំនួន តែងផ្លាស់ប្ដូរដៃគូស្នេហាជារឿយ ៗ នោះក៏មិនមែនពួកគេជាមនុស្សសាវាដែរ តែ ដោយសារតែគេជួបមនុស្សដែលមិនគួរឲ្យចង់បន្ត។ ដើម្បីដឹងថា គូស្នេហ៍ អ្នកកំពុងតែអស់ចិត្តពីអ្នកនោះ អ្នកត្រូវសង្កេតមើលដូចខាងក្រោមនេះ៖ ១) លែងមានការចាប់អារម្មណ៍លើគ្នាដូចមុន៖ បើអ្នកឃើញថា ស្នេហារបស់អ្នកស្រាប់តែបាត់បង់ការចាប់អារម្មណ៍លើគ្នាហើយនោះ អ្នកត្រូវដឹងមុនទៅថា ស្នេហា នេះ នឹងមិនបានយូរទៀតនោះទេ។ អ្នកគួរសង្កេតមើលទៅថា អារម្មណ៍នៅពេលនេះ ដូចគ្នា ទៅនឹងអារម្មណ៍ពេលស្រលាញ់គ្នាដំបូងឬយ៉ាងណា? ២) ម្នាក់ៗ កាន់តែប្លែក៖ ប្រសិនបើអ្នកគិតថា អ្នកមានអារម្មណ៍ប្លែក ហើយមិនទទួលបានសេចក្ដីសុខដែលធ្លាប់តែមានពីមុននោះ វាជាបញ្ហាហើយ នេះជារឿងសាមញ្ញទៅហើយ សម្រាប់អ្នកដែលចង់ចាកចេញពីស្នេហា ហើយបង្ហាញឬកពាប្លែកៗបែបនេះ។ ៣) តែងឈ្លោះប្រកែកគ្នាខ្លាំង៖ បើអ្នកសង្កេតឃើញថា ដៃគូអ្នកស្ដីថា ឬក៏អ្នកស្ដីថា ទៅគេវិញ ជាញឹកញាប់ខុសធម្មតានោះ វាក៏ជាសញ្ញានៃស្នេហា គ្រោងឈានទៅរកការបែកបាក់ដែរ។ អ្នកនោះឯងនឹងដុតសម្លាប់សេចក្ដីស្នេហា ដែលធ្លាប់តែមានកន្លងមកឲ្យបាត់បង់ដោយសារតែការផ្ទុកសេចក្ដីអន់ចិត្តនៅក្នុងខ្លួន ។ ៤) មិនរារាំងគ្នា៖ សម្រាប់មនុស្សដែលស្រលាញ់គ្នាភាគច្រើនពួកគេ តែងតែរារាំង ឬឃាត់ឃាំងគ្នា ក្នុងការធ្វើអ្វីមួយ ដែលគេគិតថា វាមិនស័ក្ដិសមធ្វើ។ ការមិនខ្វាយខ្វល់ ឬ ហីដាក់គ្នានេះ គឺជាសញ្ញាឈានទីរកការបែកបាក់គ្នាហើយ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ higherperspectives
X
5s