ហេតុ​ផល​ ​៤​យ៉ាង​ដែល​បង្ហាញ​ថា អ្នក​មិន​គួរ​ផឹក​ពេល​អ្នក​កំពុង​បើក​បរ​



ជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នៅទីក្រុងធំៗ និងទីប្រជុំជនមួយចំនួនអ្នកស្លាប់កាន់តែច្រើន។ ខាងក្រោមនេះ ជាហេតុផលដែលអ្នកមិនគួរផឹកពេលអ្នកកំពុងបើកបរ៖ ១) អ្នកមិនអាចគ្រប់គ្រងខ្លួនបាន៖ គ្រឿងស្រវឹងអាចបន្ថយសមត្ថភាពរបស់មនុស្សបាន។ វាមានន័យថា មនុស្សមិនអាចឆ្លើយតបទៅនិងសកម្មភាពបានភ្លាមៗឬឆាប់នោះទេ។ វាពិតជាគួរឲខ្លាច។ អ្នកមិនត្រឹមតែអាចប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ថែមទាំងប្រឈមនឹងការជាប់គុក។ ២) អាចប៉ះពាល់ដល់អ្នកដទៃ៖ អ្នកអាចនឹងមិនគិតពីសុវត្ថិភាពរបស់ខ្លួនឯងបាន។ ប៉ុន្តែ តើអ្នកអាចអភ័យទោសឲខ្លួនឯងទេប្រសិនជាអ្នកបុកអ្នកដទៃ? វាមិនសាកសមនឹងតម្លៃនោះទេ។ ការមិនផឹកស្រាមិនត្រឹមតែធានានូវសុវត្ថិភាពរបស់អ្នកថែមទាំងមនុស្សនៅជុំវិញអ្នក។ ៣) ថ្លៃ ៖ ទោះបីជាអ្នកមិនបុកគេ តែប្រសិនជាអ្នកមានគ្រោះថ្នាក់ចរាចរណ៍ អ្នកអាចនឹងពិបាក។ អ្នកត្រូវចំណាយលុយព្យាបាលជំងឺ និងមិនអាចទៅធ្វើការបាន។ ដូច្នេះហើយ ប្រសិនជាអ្នកទៅដើរលេង អ្នកមិនគួរផឹកគ្រឿងស្រវឹងនោះទេ។ ៤) គ្មានភាពចាំបាច់៖ វាអត់មានហេតុផលដែលអ្នកត្រូវផឹកពេលអ្នកកំពុងតែបើកបរ។ ហេតុអ្វីបានជាអ្នកត្រូវប្រថុយនឹងការងាររបស់អ្នក ជីវិតរបស់អ្នកនិងជីវិតរបស់អ្នកដទៃ? ប្រសិនជាអ្នកផឹក អ្នកគួររកអ្នកដទៃមកជូនដំណើរអ្នក៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s