តើធ្វើដូចម្ដេចដើម្បីរក្សាទំនាក់ទំនងជាមួយអតិថិជនបានល្អ?
តើអ្នកអាចធ្វើបាន ប្រសិនជាអ្នកចង់រក្សាទំនាក់ទំនងជាមួយអតិថិជនបានយូរអង្វែង? អ្នកមិនចាំបាច់រកអ្វីដែលថ្មីរហូតនោះទេ តែអ្នកអាចផ្តល់បទពិសោធន៍ដល់អតិថិជនបាន។ អនុវត្តគន្លឹះខាងក្រោមនេះ ដើម្បីបង្កើតទំនាក់ទំនងដ៏ល្អជាមួយភ្ញៀវរបស់អ្នក៖
១) យល់ពីអតិថិជន៖ អ្នកមិនត្រូវគិតអំពីចំណូលឬអ្វីផ្សេងច្រើនពេកទេ។ អ្នកគួរតែគិតថាតើអតិថិជនចង់បានអ្វីនិងព្យាយាមបំពេញតម្រូវការរបស់ពួកគាត់ទៅ។
២) បង្កើតបទពិសោធន៍៖ អ្នកអាចបង្ហាញពីការរំពឹងរបស់អតិថិជនក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ម៉្យាងវិញទៀត អ្នកក៏អាចឲអតិថិជនស្គាល់ពីផលិតផលរបស់អ្នក។
៣) ទំនុកចិត្ត៖ អ្នកត្រូវតែផ្តល់នូវសេវាកម្មដល់អតិថិជនតាមដែលអ្វីដែលអ្នកបានសន្យា។ ការបង្កើតទំនុកចិត្ត អ្នកនឹងមានទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនរបស់អ្នក៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cheatsheet.com