គន្លឹះប្លែកៗ៣យ៉ាងដែលមនុស្សជោគជ័យបានប្រើប្រាស់ដើម្បីបង្កើតជាទម្លាប់
អ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ប៉ុន្តែសូម្បីតែទម្លាប់មួយក៏អ្នកផ្លាស់ប្តូរមិនបាន។ អ្នកព្យាយាមរកគន្លឹះ តែក្រោយពីធ្វើបានមួយឬពីរអាទិត្យ អ្នកក៏បំភ្លេចវាទៅវិញ។ ខាងក្រោមនេះ ជាគន្លឹះដែលមនុស្សជោគជ័យបានប្រើប្រាស់និងផ្លាស់ប្តូរជីវិតរបស់ពួកគេ៖
១) អនុញ្ញាតខ្លួនឯងឲបរាជ័យ៖ អ្នកមិនអាចមានកម្លាំងចិត្តទៅផ្លាស់ប្តូរជីវិតរបស់អ្នករហូតនោះទេ។ អ្នកអាចអនុញ្ញាតខ្លួនឯងឲបរាជ័យយូរៗម្តង។ អ្នកខ្លះគិតថា វាជាការបរាជ័យដ៏ធ្ងន់ធ្ងរ។ អ្នកអាចនឹងបរាជ័យម្តងឬពីរដង តែកុំភ្លេចងើបឡើងវិញ។ នោះគឺជាមេរៀនដ៏ប្រសើរ។
២) អ្នកមិនគួរប្រាប់អ្នកដទៃអំពីគោលដៅឬទម្លាប់របស់អ្នកទេ៖ ការប្រាប់ទៅអ្នកដទៃនឹងធ្វើឲអ្នកមានអារម្មណ៍ជោគជ័យបាត់ទៅហើយ។ អ្នកនឹងមានអារម្មណ៍ថាអ្នកជោគជ័យរួចទៅហើយ។ អ្នកជោគជ័យគឺមានសកម្មភាពដោយផ្ទាល់។
៣) កុំផ្តល់រង្វាន់ដល់ខ្លួនឯង៖ អ្នកមិនត្រូវឲរង្វាន់ដល់ខ្លួនឯងដោយគ្រាន់តែបង្កើតទម្លាប់ថ្មីនោះទេ។ អ្នកក៏មិនឲរង្វាន់ដល់ខ្លួនឯងដោយសារតែអ្នកដុះធ្មេញរាល់ថ្ងៃដែរមែនទេ? ប្រសិនជាអ្នកត្រូវការរង្វាន់ នេះគឺជាទម្លាប់ដ៏អាក្រក់មួយ។
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com