ទម្លាប់​ឪពុកម្ដាយ​ទាំង​ ៤យ៉ាង​ដែល​ធ្វើ​ឲ​ក្មេង​មិន​ទទួល​បាន​ភាព​ជោគជ័យ​



ឪពុកម្តាយខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមកូន។ នេះជារឿងត្រឹមត្រូវ។ ប៉ុន្តែ ឪពុកម្ដាយក៏គួរប្រុងប្រយ័ត្ននូវទង្វើមួយចំនួនដែលក្មេងមិនអាចបញ្ចេញសមត្ថភាពរបស់ពួកគេបាន។ ខាងក្រោមនេះ យើងនឹងមកសិក្សាតើសកម្មភាពទាំងនោះមានអ្វីខ្លះ៖ ១) មិនអនុញ្ញាតឲកូនធ្វើអ្វីដែលថ្មី៖ ទម្លាប់មួយនៃឪពុកម្ដាយដែលហាមក្មេងមិនឲជោគជ័យ គឺកុំអនុញ្ញាតឲពួកគេសាកធ្វើអ្វីដែលថ្មីៗ។ មានពេលខ្លះ ឪពុកម្ដាយមានចេតនាមានច្បាស់មួយនេះតែម្តង។ ពួកគាត់ខ្លាចកូនបរាជ័យ។ ប៉ុន្តែ ពួកគាត់មិនដឹងថាបរាជ័យគឺជាផ្នែកមួយនៃជីវិតឡើយ។ ២) ជួយធ្វើសព្វបែបយ៉ាង៖ ឪពុកម្ដាយខ្លះជួយធ្វើការកូនសព្វបែបយ៉ាង ទោះបីជាកូនអាចធ្វើវាក៏ដោយ។ នេះជាសកម្មភាពមួយដែលហាមក្មេងមិនអាចលូតលាស់ទៅមុខបាន។ ឧទាហរណ៍ថា សូម្បីតែការងារផ្ទះក៏គាត់ជួយធ្វើឲដែរ។ ៣) សរសើរលើរឿងតូចៗ៖ តើអ្នកជឿវាដែរឬទេ ការសរសើរលើអ្វីដែលមិនគួរសរសើរក៏អាចធ្វើឱ្យក្មេងមិនឲទទួលបានជោគជ័យដែរ។ ការសរសើរក្មេងលើរឿងតូច នឹងមិនលើកទឹកចិត្តដល់ពួកគេទេ។ ឧទាហរណ៍ ឪពុកម្ដាយសរសើរក្មេង១០ឆ្នាំដែលចេះងូតទឹកដោយខ្លួនឯងបាន។ ៤) មិនលើកទឹកចិត្តលើមិត្តភាព៖ តាមការស្រាវជ្រាវរកឃើញថា លទ្ធផលល្អៗដែលកូនទទួលបានគឺដោយសារឪពុកម្ដាយជួយជំរុញផ្នែកទំនាក់ទំនងដល់កូនរបស់គេ។ ឪពុកម្តាយខ្លាចនេះខ្លាចនេះ ហាមមិនឲសេពគប់គ្រប់គ្នា៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.powerofpositivity.com
X
5s