អ្នកដឹកនាំទាំងអស់ ត្រូវដឹងពីចំណុចទាំងប៉ុន្មាននេះ
យើងដឹងហើយថា ផ្លូវទៅរកភាពជោគជ័យពោរពេញទៅដោយភាពបរាជ័យ។ អ្នកដឹងនាំ ក៏ជួបនូវរឿងបរាជ័យរាប់មិនអស់ដែរ។ ផ្លូវដែលត្រូវដើររបស់អ្នកដឹកនាំតែងតែ មានលក្ខណៈពិសេសខុសៗពីគ្នា។ អ្នកអាចនឹងយល់ស្រប និងមិនយល់ស្របក៏បាន។ ខាងក្រោមនេះ ជាចំណុចដែលអ្នកដឹកនាំទាំងអស់ត្រូវដឹង៖
១) រកអ្នកមានទេពកោសល្យ ៖ ប្រសិនជាអ្នកមិនចេះដាក់ការងារ និងអនុញ្ញាតឲកូនចៅរបស់អ្នកបញ្ចេញសមត្ថភាពនោះទេ អ្នកមិនអាចកសាងស្ថាប័នដែលរឹងមាំនឹងយូរអង្វែងបានទេ។ អ្នកនឹងជួបនូវបញ្ហាជាច្រើនដែលនាំឲអ្នកតប់ប្រមល់កាន់តែខ្លាំង។ អ្នកត្រូវអនុញ្ញាតឲមនុស្សធ្វើខុស ដូច្នេះហើយពួកគេនឹងរីកចម្រើនទៅមុខ។
២) ច្បាប់និងភាពដូចគ្នា៖ ផ្លូវទៅរកភាពជោគជ័យគឺត្រូវការការខំប្រឹងជាខ្លាំង។ អ្នកមិនអាចមានកម្លាំងចិត្តតែថ្ងៃនេះ រួចថ្ងៃស្អែកអ្នកគ្មានកម្លាំងចិត្តនោះទេ។ អ្នកត្រូវមានកម្លាំងចិត្តឲបានស្មើគ្នាជារៀងរាល់ថ្ងៃ ទើបអ្នកអាចដើរទៅដល់ភាពជោគជ័យបាន។
៣) ស្វាគមន៍ភាពបរាជ័យ៖ អ្នកនឹងមិនជោគជ័យទេប្រសិនជាអ្នកមិនសាកល្បង។ អ្នកនឹងមិនតែតែងទទួលបាននូវអ្វីដែលអ្នកចង់បានឡើយ។ អ្នកនឹងរៀនពីបទពិសោធន៍មួយៗដែលអ្នកទទួលបាន។
៤) រៀន៖ មិនថាអ្នកខ្លាំងដល់កម្រិតណានោះទេ អ្នកត្រូវតែបន្តរៀនជារៀងរហូត។ ប្រសិនជាអ្នកមិនចេះអ្វីមួយ អ្នកត្រូវរៀន។ សង្គមគឺដើរទៅមុនរហូតមិនដែលឈប់នោះទេ។ ដូច្នេះហើយអ្នកត្រូវតែរៀនដើម្បីដើរឱ្យទាន់សង្គម។
៥) ខំប្រឹង៖ មិនថាឧបសគ្គរបស់អ្នកធំប៉ុណ្ណាទេ ការខំប្រឹងនិងព្យាយាមរាល់ថ្ងៃ នឹងជួយអ្នកឲទទួលបានជោគជ័យ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com