៥ចំណុចដែលអ្នកត្រូវឈប់ រំពឹងទុកពីអ្នកដទៃ
ជីវិតរបស់មនុស្ស គឺពិបាកណាស់។ អ្នកខ្លះទៀតព្យាយាមបំពេញតាមសេចក្ដីតម្រូវការរបស់អ្នកដទៃចំពោះខ្លួនឯង។ អ្នកខ្លះព្យាយាមកែប្រែខ្លួនឲល្អឥតខ្ចោះ។ តែ តាមការពិតភាពល្អឥតខ្ចោះគឺគ្មាននោះទេ។ ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវឈប់រំពឹងទុកពីអ្នកដទៃ៖
១) មនុស្សតែងតែផ្លាស់ប្តូរ៖ ចំណុចមួយដែលអ្នកត្រូវដឹងគឺមនុស្សមិនអាចស្ថិតនៅស្ថានភាពដដែលរហូតនោះទេ ពោលគឺមនុស្សតែងតែផ្លាស់ប្តូរ។ ហើយ ការរំពឹងទុកមនុស្សម្នាក់ឲនៅដដែលនោះគឺជាគំនិតមួយដ៏សែនអាក្រក់។ មនុស្សអាចផ្លាស់ប្តូរល្អឬអាក្រក់កត្រឹមតែរយៈពេលខ្លី។
២) ដំណើរជីវិតរបស់មនុស្សគឺខុសៗពីគ្នា៖ ដោយគ្រាន់តែមនុស្សមិនយល់ពីដំណើរជីវិតរបស់អ្នកមិនមានន័យថា ពួកគេមិនខ្វាយខ្វល់ពីអ្នកនោះទេ។ ប្រសិនជាពួកគេមិនយល់ នោះក៏មិនមែនជាកំហុសរបស់ពួកគេដែរ។ គ្មាននរណាយល់ពីជីវិតរបស់អ្នកជាងអ្នកខ្លួនឯងឡើង។
៣) រំពឹងមនុស្សកាន់ដៃរបស់អ្នក៖ ជីវិតពោរពេញទៅដោយភាពខុសគ្នា។ អ្នកមិនអាចរំពឹងមនុស្សមកជួយអ្នករាល់ពេលដែលអ្នកជួបការលំបាករហូតនោះទេ។ អ្នកត្រូវរៀនពឹងខ្លួនឯង ពុះពាររាល់ឧបសគ្គ។
៤) យល់ស្របឬមិនយល់ស្រប៖ អ្នកក៏មិនអាចរំពឹងទុកមនុស្សមកយល់ស្របរាល់អ្វីដែលអ្នកនិយាយនោះដែរ។ វាតែងតែមានគំនិត
ខ្វែងគ្នាឬខុសគ្នាជាច្រើន។ អ្នកត្រូវបើកចិត្តឲទូលាយនិងគិតពីគំនិតទាំងនោះតិចតួចសិនថាតើអ្នកចូលចិត្តឬមួយក៏អត់។
៥) គ្មាននរណាយល់ពីអ្នកទេ៖ ការរំពឹងទុកមនុស្សមកដឹងពីគោលបំណងរបស់អ្នក ក្តីសុបិនរបស់អ្នកគឺជារឿងមួយឆ្កួតសុទ្ធពីព្រោះថាគ្មានអ្នកណាអាចទាយពីចិត្តរបស់អ្នកឡើង។ វាមានសារៈសំខាន់ដែលអ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នកទៅកាន់អ្នកដទៃ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.higherperspective.com