ពណ៌​អាវ​ទាំង​ ៣​នេះ ដែល​អ្នក​មិន​គួរ​ពាក់​ពេល​ទៅ​សម្ភាសន៍​ការងារ​



ការពិតទៅសម្ភាសន៍ការងារគឺមិនមែនជារឿងងាយស្រួល ហើយសម្ភាសន៍ភ្លាមជាប់ភ្លាមនោះដែរ។ ដើម្បីជៀសវាងការ បរាជ័យ នៅពេលអ្នកសម្ភាសន៍ អ្នកគួរត្រៀមខ្លួន ឲ្យបានរួចរាល់ ទាំងអត្តចរិត ទាំងសំណួរចម្លើយ និងសំលៀកបំពាក់ដែលអ្នកស្លៀក ក៏ជារឿងដែលអ្នកត្រូវខ្វល់ខ្វាយដែរ។ ខាងក្រោមនេះ គឺជាពណ៌អាវដែលអ្នកមិនគួរពាក់ នៅថ្ងៃសម្ភាសន៍ការងារ៖ ១) ពណ៌ទឹកក្រូច៖ ទោះបីជាអ្នកស្រឡាញ់ពណ៌នេះយ៉ាងណាក្ដី អ្នកគួរជៀសវាងការពាក់វានៅថ្ងៃសម្ភាសន៍។ យោងតាមការបង្ហាញរបស់អ្នកនិពន្ធម្នាក់ឈ្មោះ Ben Parrជា អ្នកនិពន្ធសៀវភៅ The Science of Capturing People's Attention បានឲ្យដឹងថា៖ « មនុស្សម្នាក់ៗ តែងមានការប្រតិកម្មលើ សំឡេង ការមើលឃើញនិង ពណ៌ ហើយពណ៌ទឹកក្រូចនេះ គឺវាបង្ហាញពីមនុស្សម្នាក់ដែលគ្មានភាពក្លាហាន។» ក្រុមហ៊ុនណាក៏ដោយ គឺពួកគេមិនចង់បានបុគ្គលិក ដែលមិនមានភាពក្លាហាននោះទេ។ ២) ពណ៌ក្រហម៖ ពណ៌ក្រហមនេះ គឺវាហាក់ដូចជាពណ៌ឆើតខ្លាំងពេកសម្រាប់អ្នកធ្វើការ ហើយ អ្នកសម្ភាសន៍គឺមិនចូលចិត្តពណ៌នេះឡើយ។ ម៉្យាងវិញទៀត វាបង្ហាញអ្វីដែលជាផ្លូវអវិជ្ជមាន របស់អ្នក ទៅកាន់អ្នកសម្ភាសន៍អ្នក។ អ្នកគួរពាក់ពណ៌ក្រហមនេះ តែពេលចូលរួមកម្មវិធីធំៗ ឬក៏ ទៅដើរលេងទៅបានហើយ។ ៣) ពណ៌ត្នោត៖ ភាគច្រើនអ្នកសម្ភាសន៍ អ្នកតែងតែមិនចាប់អារម្មណ៍ចំពោះអ្នកដែលពាក់អាវពណ៌ត្នោតនេះ ព្រោះ ពួកគេជឿថា បុគ្គលិក ដែលពាក់ពណ៌នេះ គឺមានភាពរឹងទទឹងក្នុងការផ្លាស់ប្ដូរ និងទទូចធ្វើអ្វីដែលគេចង់ធ្វើប៉ុណ្ណោះ៕ ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ cheatsheet
X
5s