ចំណុច ៥យ៉ាងដែលអ្នកត្រូវចងចាំ ពេលអ្នកជួបការបរាជ័យ
វាមានពេលខ្លះក្នុងឆាកជីវិតដែលយើងមានអារម្មណ៍អស់សង្ឃឹមឬគ្មានគោលដៅទាស់តែសោះ។ វាកើតឡើងដល់មនុស្សគ្រប់គ្នាទេ។ អ្វីដែលអ្នកគួរចងចាំពេលអ្នកជួបនូវបទពិសោធន៍ទាំងនោះ គឺអ្នកមិនអាចបោះបង់ខ្លួនឯង។
១) តាំងសមាធិ៖ ប្រសិនជាអ្នកមានទម្លាប់តាំងសមាធិ អ្នកអាចប្រើប្រាស់វិធីសាស្ត្រនេះបាន។ ការតាំងសមាធិអាចជួយឲអ្នកកាត់បន្ថយភាពតានតឹងក្នុងជីវិត និងធ្វើឲទុក្ខកង្វល់រលាយបាត់ទៅ។ អ្នកគង់តែរកឃើញដំណោះស្រាយបញ្ហានោះ។
២) បន្តដំណើរទៅមុខ៖ មានពេលខ្លះក្នុងជីវិត អ្នកត្រូវដឹងឃើញវាគ្មានប្រយោជន៍ទៅមើលរឿងអតីតកាលជាមួយភាពអស់សង្ឃឹមឡើង។ អ្នកត្រូវតែរស់នៅនាពេលបច្ចុប្បន្ននេះ។ ការគិតទៅលើរឿងអ្វីដែលអ្នកមិនអាចកែប្រែបានគឺជារឿងអត់ប្រយោជន៍ជាទីបំផុត។
៣) បង្ហាញខ្លួនឯង៖ វិធីដែលល្អបំផុតដែលអាចដំណោះស្រាយបានគឺអ្នកអាចបង្ហាញអារម្មណ៍ខ្លួនឯងតាមរយៈតន្រ្តីឬអ្វីផ្សេងក៏បាន។ ការបញ្ចេញអារម្មណ៍មិនល្អនៅក្នុងខ្លួនរបស់អ្នក គួរតែធ្វើឱ្យបាន។
៤) ប្រឈមនឹងភាពភ័យខ្លាច៖ ប្រសិនជាការស្ត្រេសរបស់អ្នក គឺដោយសារតែភាពភ័យខ្លាច នេះជាឧបសគ្គមួយដែលអ្នកត្រូវដោះស្រាយ។ អ្នកប្រហែលជាត្រូវការពេលវេលាខ្លះសម្រាប់ភាពភ័យខ្លាច។ វាមិនមែនជារឿងងាយស្រួលទេ។ ដូច្នេះហើយ អ្នកត្រូវការភាពក្លាហាន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.higherperspective.com