ហេតុផល​ ៣យ៉ាង​ដែល​អ្នក​គួរ​ចាប់​ផ្តើម​សន្សំ​លុយ​សម្រាប់​ការ​ចូល​និវត្តន៍​ពី​ឥឡូវ​នេះ​ទៅ​



ជីវិតរបស់មនុស្សគឺខុសៗពីគ្នាដោយសារកត្តាប្រាក់ចំណូល ការចំណាយ អាយុ ថាមពល។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នាគួរតែមានទម្លាប់សន្សំលុយពីឥឡូវនេះតទៅ៖ ១) អ្នកនឹងចូលនិវត្តន៍៖ ប្រសិនជាអ្នកចាប់ផ្តើមសន្សំលុយតាំងពីវ័យក្មេង ពេលអ្នកចាស់ទៅ អ្នកនឹងមានថវិកាសម្រាប់ការចាយវាយគ្រប់គ្រាន់។ ប្រសិនជាអ្នកចាប់ផ្តើមសន្សំលុយពីវ័យ២០ឆ្នាំឡើងទៅ អ្នកនឹងអាចចូលនិវត្តន៍ពេលអ្នកអាយុ៦០ឆ្នាំ។ ២) ឈប់ពន្យារពេល៖ ប្រសិនជាអ្នកមិនចាប់ផ្តើមសន្សំលុយពីឥឡូវនេះ ពេលណាទើបអ្នកចាប់ផ្តើមសន្សំលុយទៅ? មនុស្សភាគច្រើនចូលចិត្តចាំដល់ជិតចូលនិវត្តន៍បានមកសន្សំលុយ។ វាអាចយឺតពេល។ ៣) សន្សំលុយបានច្រើន៖ ប្រសិនជាអ្នកចាប់ផ្តើមសន្សំលុយកាន់តែឆាប់ នោះមានន័យថាអ្នកមានពេលសម្រាប់សន្សំកាន់តែយូរ ហើយអ្នកក៏អាចសន្សំលុយបានកាន់តែច្រើនផងដែរ។ ការចាប់ផ្តើមឆាប់អាចធានានូវប្រាក់សន្សំ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.cheatsheet.com
X
5s