ធ្វើ​យ៉ាង​ណា​សរសេរ​សំណេរ​ឲ្យ​បាន​ល្អ​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ?​



ដើម្បីកុំឲ្យមានភាពស្ទាក់ស្ទើរ ក្នុងការសរសេរសំណេរសម្រាប់ថ្នាក់មហាវិទ្យាល័យ អ្នកគួរតែយល់ដឹងឲ្យច្បាស់ពីតិចនិក ក្នុងការសរសេរ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖

១) កត់ទុកនូវគំនិតដែលអ្នកកំពុងមាន (Brainstorm) ៖ ការចាប់ផ្ដើមសំណេរគឺពិតជាពិបាកបំផុត ហេតុនេះហើយ អ្នកគួរតែអនុញ្ញាត ឲ្យគំនិតរបស់អ្នក ធ្លាក់ចុះមក មិនថា វា ចាកប្រធាន ឬក៏មិនសូវជាមានន័យ អ្វីនោះទេ ។ អ្នកគួរបណ្ដោយឲ្យគំនិតនោះផុស ឡើង បន្ទាប់មកកត់ត្រាំ ទុក រួចចាំគិតវិភាគថាអ្វីខុសអ្វីត្រូវ។

២) ត្រូវសរសេរឲ្យត្រឹមត្រូវលក្ខខណ្ឌ៖ ដូចដែលអ្នកបានដឹងហើយ ថា សំណេរចែកចេញជា៣ផ្នែក ផ្ដើមសេចក្ដី តួ សេចក្ដី និងសេចក្ដីបញ្ចប់។ ម្ល៉ោះហើយ អ្នកត្រូវមើល ឲ្យបានច្បាស់ ថាតើអ្នកសរសេរ វាបានត្រឹមត្រូវលក្ខខណ្ឌ នៃសំណេរនោះឬនៅ?

៣) គួរសួរខ្លួនឯងពីប្រធានដែលអ្នកចង់និយាយ៖ អ្នកត្រូវចេះសួរខ្លួន ឯង ថា ប្រធានរបស់អ្នកគឺជាអ្វី ហើយព្យាយាមសរសេរបង្ហាញពីអ្វីដែលអ្នកចង់និយាយពីប្រធាន។ កុំព្យាយាមសរសេរតែអ្វីដែលមិនសំខាន់ ឬក៏វែងអត់ប្រយោជន៍ ព្រោះវានាំឲ្យសំណេរអ្នកទាំងមូលចាកប្រធាន ហើយអ្នកដទៃ មិនចង់អានតទៅទៀត។

៤) ពិនិត្យហើយបន្ថែមគំនិតឆ្នៃប្រឌិត៖ ដើម្បីទទួលបានសំណេរមួយ ដែលមិនគួរឲ្យធុញទ្រាន់ ហើយងាយទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃនោះ គប្បីរួមបញ្ចូលគំនិតឆ្នៃប្រឌិត ។

៥) ពិនិត្យម្ដងហើយម្ដងទៀត ៖ ការពិនិត្យចុះឡើង ៗ នេះ នឹងជួយឲ្យអ្នកស្វែងរក កំហុស ដែលមាននៅលើសំណេរ ។ មនុស្សភាគច្រើន តែងមើលរំលង ចំណុចនេះ ប៉ុន្តែសម្រាប់អ្នកដែលផ្ចិតផ្ចង់ ចំពោះកិច្ចការ ពួកគេមិនដែលប្រកើយ កន្តើយចំណុចនេះទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s