ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​មាន​សញ្ញា​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​គេ​មាន​អ្នក​ថ្មី​ហើយ​



វាពិតជាពិបាកទទួលយកដែលថាសង្សាររបស់អ្នកមានអ្នកថ្មី។ ប៉ុន្តែ អ្នកនៅតែមានឲគេមានភាពស្មោះត្រង់នឹងហ៊ានប្រឈមនឹងអ្នក។ ម៉្យាងវិញទៀត អ្នកមិនជឿនោះទេប្រសិនជាគេមិនប្រាប់អ្នកផ្ទាល់។ ប្រសិនជាអ្នកសង្ស័យថា ដៃគូរបស់អ្នកមានអ្នកថ្មី អ្នកអាចរកមើលសញ្ញាខាងក្រោមនេះបាន៖

១) នៅសុខៗក៏ឲកាដូដល់អ្នកជាច្រើន៖ គេអាចមានអារម្មណ៍ថាពិបាកដែរ។ ដូច្នេះហើយ គេឲកាដូដល់អ្នកដើម្បីឲអ្នកមានអារម្មណ៍ល្អពេលនៅជាមួយគេខណៈពេលដែរគេលួចមានអ្នកថ្មីនៅពីក្រោយខ្នងអ្នក។ ប្រសិនជាអ្នកប្រទះឃើញថាគេឲរបស់ដល់អ្នកជាច្រើន នោះអាចជាសញ្ញាមួយដែលគេកំពុងតែលាក់បាំងអ្វីមួយ។

២) ងូតទឹកភ្លាមមុនពេលចេញក្រៅឬក្រោយចូលផ្ទះ៖ ប្រសិនជាអ្នកចាប់អារម្មណ៍ថាដៃគូរបស់អ្នកងូតទឹកភ្លាមមុនពេលចេញក្រៅឬក្រោយចូលផ្ទះ នោះជាសញ្ញាមួយយ៉ាងធំដែលបង្ហាញថាគេមានអ្នកថ្មី។ គេប្រហែលជាមិនចង់ឲអ្នកហិតក្លិនរបស់មនុស្សដែលគេជួប ដូច្នេះហើយគេព្យាយាមសម្អាតខ្លួន។

៣) គិតពីរូបរាង៖ ប្រសិនជាអ្នកប្រទះឃើញថាដៃគូរបស់អ្នកចំណាយពេលជាច្រើនលើការតុបតែងខ្លួនមុនពេលចេញទៅក្រៅម្តងៗ នេះក៏ជាសញ្ញាមួយយ៉ាងធំដែរ។ អ្នកអាចសួរសំណួរនិងសង្កេតពីសកម្មភាពនៃការឆ្លើយសំនួររបស់គេ។

៤) ធ្វើការថែមម៉ោង៖ ដៃគូរបស់អ្នកចាប់ផ្តើមប្រាប់អ្នកថា គេធ្វើការថែមម៉ោងនិងចូលផ្ទះយប់។ ដូច្នេះហើយអ្នកត្រូវរកមូលហេតុតើគេធ្វើការមែនឬក៏អត់៕

ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.higherperspective.com 

X
5s