ប្រសិនជាអ្នកប្រទះនូវសញ្ញាទាំងនេះ នោះបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកស្ថិតលើមាត់ជ្រោះបែកបាក់គ្នា
ទំនាក់ទំនងស្នេហា គឺពិបាក និងត្រូវការការខំប្រឹងនិងការលះបង់ទៅវិញទៅមក។ លើសពីនេះទៅទៀត ស្នេហាត្រូវការការយោគយល់គ្នា។ តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថា ស្នេហារបស់អ្នកកំពុងស្ថិតនៅស្ថានភាពមិនល្អ?
១) ការរិះគន់៖ ប្រសិនជាដៃគូរបស់អ្នកនិងអ្នករិះគន់លើរឿងតូចៗ ដូចជាការញុាំអាហារ ការស្លៀកពាក់ នោះវាជាសញ្ញាមួយដែលបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកមិនល្អនោះទេ។
២) ការគិតពីចំណុចអាក្រក់៖ ប្រសិនជាអ្នកគិតមើលពីចំណុចអាក្រក់របស់ដៃគូរបស់អ្នក នោះបញ្ជាក់ថាអ្នកខ្វះជំនឿចិត្តលើដៃគូរបស់អ្នក។ ប្រសិនជាគ្មានជំនឿទុកចិត្តទេ ស្នេហាក៏មិនអាចដើរទោមុខបានដែរ។
៣)រឿងអតីត៖ ប្រសិនជាអ្នកស្តីបន្ទោសដៃគូរបស់អ្នកដោយសារតែគេធ្វើអ្វីមួយដែលធ្វើឲអ្នកនឹកឃើញដល់អ្នកចាស់ នោះបញ្ជាក់ថាអ្នកមិនទាន់ដោះស្រាយបាននូវទំនាក់ទំនងស្នេហាចាស់របស់អ្នកនៅឡើយនោះទេ។ ដូច្នេះហើយ អ្នកមិនអាចផ្ដោតទៅលើអ្នកថ្មីបានឡើង។
៤) ស្តីបន្ទោសឲគ្នា៖ ប្រសិនជាអ្នកឬដៃគូរបស់អ្នកគិតតែពីស្តីបន្ទោសឲគ្នាឬមិនគោរពគ្នា នេះជាសញ្ញាមួយយ៉ាងធំដែលបញ្ជាក់ថាទំនាក់ទំនងស្នេហារបស់អ្នកមានបញ្ហា។ ប្រសិនជាគ្មានការគោរពទេ ស្នេហាមានតែដើរថយក្រោយតែប៉ុណ្ណោះ។ ជាជាងការស្តីបន្ទោសឲគ្នា អ្នកទាំងពីរគួរតែលើកទឹកចិត្តឲគ្នាទើបជាការល្អ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.powerofpositivity.com