ការ​សិក្សា៖ អារម្មណ៍​មិន​ល្អ​របស់​ឪពុក​អាច​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កូន​បាន​



អារម្មណ៍មិនល្អដែលឪពុកម្ដាយមាន អាចជះឥទ្ធិពលទៅដល់កូនៗមានផលប៉ះពាល់យ៉ាងខ្លាំងដូចជា អត្តចរិត ភាពជឿជាក់ អារម្មណ៍ ក៏ដូចជាផ្លូវចិត្តរបស់ពួកគេផងដែរ។ ហើយនៅពេលដែលឪពុកមានការអត់ឱនច្រើន និងព្រមទទួលយកកូននូវអ្វីដែលបង្ហាញលក្ខណៈ គេជាគេ នោះកូនៗក៏នឹងមានអារម្មណ៍ថាកក់ក្ដៅជាខ្លាំង ព្រមទាំងមិនសូវទទួលរងសម្ពាធថែមទៀតផង។

អារម្មណ៍មិនល្អដែលឪពុកមាន បើសិនជាអាច គឺគួរតែកុំជះវាឲ្យទៅកូនអី ដូចជា ភាពមួម៉ៅ ឬមានកំហឹង មកពីក្រៅក៏ដោយ តែបើករណីដែលចង់ចែករំលែកឲ្យកូនៗបាន ឪពុកគួរតែធ្វើចិត្តឲ្យបានស្ងប់ល្អសិន ហើយចាំមកពិគ្រោះជាមួយកូនៗ។ ម៉្យាងវិញទៀត ការព្រងើយកន្តើយជាមួយកូនៗ ក៏ជាផលប៉ះពាល់មួយធ្ងន់ធ្ងរផងដែរ ព្រោះថាអ្វីដែលកូនៗចង់បានគឺក្ដីស្រលាញ់ ការថ្នាក់ថ្នម ក៏ដូចជាការបារម្ភពីឪពុក ដូចនេះបើអ្នកព្រងើយកន្តើយនឹងពួកគេ ពួកគេក៏នឹងងាយមានអារម្មណ៍ថាតូចចិត្ត ឬអន់ចិត្តផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org

X
5s