គន្លឹះទាំងនេះនឹងជួយអ្នកឱ្យអាចរស់នៅក្នុងសង្គមមួយដែលមានលក្ខណៈប្រកួតប្រជែងបាន
ទីផ្សារការងារគឺជាកន្លែងមួយពោរពេញទៅដោយលក្ខណៈប្រកួតប្រជែង។ អ្នកត្រូវតែបង្ហាញពីសមត្ថភាពរបស់អ្នកដើម្បីទទួលបានការងារមួយដែលជាក្តីសុបិនរបស់អ្នក។ ហើយប្រសិនជាអ្នកទើបតែបញ្ចប់ការសិក្សា នោះវាកាន់តែពិបាកដើម្បីស្វែងរកការងារ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដែលអាចជួយអ្នកបាន៖
១) ដើរតម្រង់ទៅទីនោះ៖ អ្នកគួរតែមានការកត់ត្រាក្រុមហ៊ុនដែលអ្នកចង់ធ្វើ។ ពីការកត់ត្រារបស់អ្នក ជ្រើសរើសក្រុមហ៊ុនដែលអ្នកចាប់អារម្មណ៍ជាជាងចំណាយពេលអស់ប្រយោជន៍ដោយចេះតែដើររកការងារ។
២) មានគម្រោងជីវិត៖ អ្នកអាចមានគម្រោងច្បាស់លាស់មួយសម្រាប់ខ្លួនឯង ពីព្រោះថាវាអាចសន្សំពេលវេលានឹងថាមពលជាច្រើន។
៣) បង្ហាញខ្លួនឯងជាមនុស្សមានសក្ដានុពល៖ ព្យាយាមបង្កើតចំណាប់អារម្មណ៍ដល់ប្រធានក្រុមហ៊ុន។ បង្ហាញគេថាអ្នកពិតជាមានចំណាប់អារម្មណ៍ចំពោះការងារខ្លាំងពិតប្រាកដមែន។
៤) លក់ខ្លួនឯង៖ ពេលអ្នកទៅសម្ភាសការងារម្តងៗ អ្នកត្រូវចេះលក់ខ្លួនឯង។ អ្នកគួរតែបង្ហាញពីចំណុចខ្លាំងរបស់អ្នកឲកាន់តែច្រើនកាន់តែល្អ។ ជាធម្មតា ក្រុមហ៊ុនតែងតែចាប់អារម្មណ៍ទៅលើមនុស្សដែលមានសក្ដានុពលហើយ៕
ប្រែសម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.lifehack.org