ប្រទេស​ទាំង​១០​ដែល​មាន​កម្រិត​ផលិត​ភាព​​ការងារ​ខ្ពស់​ជាង​គេ​ទូទាំង​ពិភពលោក​



មិនប្រាកដថាប្រទេសដែលតម្រូវឲ្យប្រជាជនរបស់ខ្លួនធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃនោះ អាចជួយបង្កើនផលិតភាពក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលបាននោះទេ ផ្ទុយការធ្វើការក្នុងកម្រិតម៉ោងល្មមក៏អាចជួយបង្កើនកម្រិតនៃផលិតភាពច្រើនជាងការធ្វើការច្រើនម៉ោងផងដែរ។ ខាងក្រោមនេះ គឺជាការសិក្សាទៅលើប្រទេសដែលមានកម្រិតផលិតភាពការងារ (productivity) ខ្ពស់ជាងគេទូទាំងពិភពលោក៖ ១) ប្រទេសលុចហ្សំបួរ៖ ៣១.៦ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន ៦០.២៦ ដុល្លារក្នុង១ម៉ោង ២) ប្រទេសន័រវែស៖ ២៧.៤ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន  ៤៧.៩៣ដុល្លារក្នុង១ម៉ោង ៣) ប្រទេសអូស្ត្រាលី៖ ៣២ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន៣៩.៣០ដុល្លារក្នុង១ម៉ោង ៤) ប្រទេសស្វីស៖ ៣០.១៥ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន  ៣៩.៣០ដុល្លារក្នុង១ម៉ោង ៥) ប្រទេសហូឡង់៖ ២៧.៤  ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន ៣៤.៥៣ដុល្លារក្នុង១ម៉ោង ៦) ប្រទេសអាល្លឺម៉ង់៖ ២៦.៤  ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន ៣៤.២១ដុល្លារក្នុង១ម៉ោង ៧) ប្រទេសដែនម៉ាក៖ ២៧.៦  ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន ៣១.៨២ដុល្លារក្នុង១ម៉ោង ៨) សហរដ្ឋអាមេរិក៖ ៣៤.៤ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន  ៣១.១៩ដុល្លារក្នុង១ម៉ោង ៩) ប្រទេសអៀរឡង់៖ ៣៥ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន ៣០.៤៧ដុល្លារក្នុង១ម៉ោង ១០) ប្រទេសស៊ុយអែត៖ ៣០.៩ ម៉ោងក្នុង១សប្ដាហ៍ ហើយទទួលបាន២៩.៧៧ដុល្លារក្នុង១ម៉ោង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessnewsdaily.com
X
5s