គន្លឹះផ្លាស់ប្ដូរលំនៅស្ថានដែលលោកអ្នកគួរស្វែងយល់
ការផ្លាស់ប្តូរប្រហែលជារឿងល្អសម្រាប់មនុស្សម្នាក់ៗមិនថាការផ្លាស់ប្តូរការងារ ឬការផ្លាស់ប្តូរទីលំនៅ។ល។ ខាងក្រោមនេះ ជាគន្លឹះសម្រាប់ជួយអ្នកក្នុងការធ្វើការផ្លាស់ប្តូរ។
១) មានការកត់ត្រា៖ ការកត់ត្រាគឺជារឿងមួយយ៉ាងល្អដែលអាចជួយអ្នកក្នុងការធ្វើការផ្លាស់ប្តូរម្តងៗ។ វាជួយរំលឹកដល់អ្នកនិងក្រុមគ្រួសាររបស់អ្នក។ វាពិតជាមានប្រយោជន៍ក្នុងការចំណាយពេលកត់ត្រានូវវត្ថុដែលអ្នកត្រូវការ។ វាជួយអ្នកមិនឲភ្លេច។
២) ជួលអ្នកអាជីព៖ ពេលអ្នកជួយអ្នកអាជីពមកជួយអ្នក នោះមានន័យថាអ្នកចង់បានលទ្ធផលល្អតាមដែលអាចធ្វើទៅបាន។ អ្នកអាចធ្វើការស្រាវជ្រាវតម្លៃនិងសេវា។ ការជួលអ្នកអាជីពក៏ជាជម្រើសដ៏ល្អមួយពីព្រោះថាអ្នកមិនចាំបាច់បារម្ភអ្វីទាំងអស់។
៣) ល្អចំពោះគ្រួសារ៖ ការផ្លាស់ប្តូរអាចជាពេលវេលាដ៏ស្ត្រេស។ ដូច្នេះហើយ វាមានសារៈសំខាន់ដែលអ្នកមិនទម្លាប់ការស្ត្រេសទៅកាន់មនុស្សដែលអ្នកស្រឡាញ់។ វាអាចជាពេលពិបាកសម្រាប់សមាជិកគ្រួសារដែរ។
៤) មិនចាំបាច់យកវត្ថុទាំងអស់នោះទេ៖ វាមិនជាអ្វីដែលអ្នកទុកចោលនូវវត្ថុមួយចំនួន។ អ្នកអាចកំណត់នូវវត្ថុដែលអ្នកចង់យកទៅជាមួយឬវត្ថុសម្រាប់ឲអ្នកដទៃ៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org