៣យ៉ាងទាក់ទងនឹងការហាត់ប្រាណដែលអ្នកដឹងមកពីអ្នកដទៃ
ការដាក់ចិត្តដាក់កាយដើម្បីហាត់ប្រាណគឺជារឿងដ៏ពិបាកមួយសម្រាប់មនុស្សទូទៅ ហើយអ្នកដែលទើបតែហាត់ដំបូងៗ ភាគច្រើនមានការយល់ឃើញខុសក៏ដូចជាធ្លាប់ឮអ្វីដែលមិនមែនជាការពិត រួមទាំងការដែលមិនដែលធ្វើការស្រាវជ្រាវខ្លួនឯងមកផងនោះ ធ្វើឲ្យពួកគេមានការយល់ឃើញខុសមករហូតដូចជាបញ្ហាខាងក្រោម៖
១) ចេញញើសច្រើនមានន័យថាដុតជាតិខ្លាញ់ក៏បានច្រើន៖ វាអាចទៅរួច តែអ្វីដែលច្បាស់នោះគឺថាការដែលអ្នកហាត់ប្រាណហើយហូរញើសបានច្រើននេះមិនមែនបានន័យថាអ្នកក៏ដុតជាតិខ្លាញ់នៅក្នុងខ្លួនបានច្រើនទេ ដូចនេះអ្នកមិនបាច់ឆ្ងល់ទេ ថាអ្នកហូរញើសច្រើនដែរ តែហេតុអ្វីបានជាមិនស្រកគីឡូជាដើម។
២) ចង់ស្រកកន្លែងណាហាត់កន្លែងហ្នឹង៖ ជាទូទៅ ទាំងស្រីទាំងប្រុសគឺតែងតែព្យាយាមហាត់យកសាច់ដុំពោះ ឬសម្រកក្បាលពោះ តែបើតាមការហាត់ប្រាណបែបត្រឹមត្រូវ គឺអ្នកត្រូវតែហាត់ឲ្យគ្រប់កន្លែងនៃរាងកាយរបស់អ្នក បន្ទាប់មកទើបជាវគ្គអ្នកអាចហាត់យកសាច់ដុំបាន តែកុំព្យាយាមហាត់តែមួយកន្លែងឲ្យសោះ។
៣) បង្អត់អាហារ៖ ភាគច្រើនបញ្ហាមួយនេះ កើតឡើងទៅលើនារីៗដែលចង់បានរាងស្គមស្អាត តែវាក៏ជាកំហុសមួយដ៏ធ្ងន់ធ្ងរ។ ម៉ោងញាំអ្នកគួរតែញាំ ហើយម៉ោងគេងគួរតែគេង គ្រាន់តែថាអ្នកចេះកំណត់បរិមាណដែលញាំចូល ក៏ដូចជាអ្វីដែលអ្នកជ្រើសរើសញាំជាប្រចាំ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.inc.com