ទម្លាប់ទាំងនេះនឹងជួយអ្នកទៅរកភាពជោគជ័យបានយ៉ាងឆាប់រហ័ស
យើងទាំងអស់គ្នា សុទ្ធតែចង់បានចម្លើយពីរបៀបដែលអាចនាំអ្នកទៅរកភាពជោគជ័យបាន។ យើងសុទ្ធតែចង់មានភាពរីករាយពីការងារ ហើយទន្ទឹមនឹងនេះ យើងអាចរកបានប្រាក់ចំណូលបានខ្ពស់ថែមទៀតផង។ តែ ការដឹងពីរបៀបទៅកាន់ទីនោះគឺលំបាក។ ខាងក្រោមនេះជាទម្លាប់ដែលជួយអ្នកទៅកាន់ភាពជោគជ័យ៖
១) តាំងចិត្ត ៖ ដើម្បីទទួលបានភាពជោគជ័យ ជាដំបូង អ្នកត្រូវមានការតាំងចិត្តដើម្បីជោគជ័យ។ ដឹងពីភាពជោគជ័យ កំណត់សកម្មភាពចំពោះវា ហើយកុំដើរថយក្រោយ។
២) មានវិន័យ៖ ការកំណត់នូវគំនិតដើម្បីភាពជោគជ័យគឺរឿងមួយ ប៉ុន្តែការមានសកម្មភាពគឺជារឿងមួយផ្សេងទៀត។ វាមានភាពងាយស្រួលណាស់ដែលអ្នកអាចមានការរំខានផ្សេងៗ។ អ្នកត្រូវតែមានវិន័យចំពោះខ្លួនឯង។
៣) មានគោលដៅ៖ កុំថាអ្នកគ្រាន់តែចង់ទៅដល់ក្រុមហ៊ុនទាន់ម៉ោងឬចង់ក្លាយជាប្រធានក្រុមហ៊ុន អ្នកត្រូវតែមានគោលដៅច្បាស់លាស់មួយ។ ហើយ កុំបោះបង់ក្តីសុបិននោះឲសោះ។
៤) ការស្លៀកពាក់៖ ទោះបីជាការងាររបស់អ្នកមិនតម្រូវការស្លៀកពាក់ផ្លូវការ ក៏ប៉ុន្តែ វាក៏មានសារៈសំខាន់ដែលអ្នកស្លៀកពាក់ស្អាតបាតនិងសមរម្យ។ វាមិនត្រឹមតែចាប់អារម្មណ៍ដល់ថៅកែរបស់អ្នក ថែមទាំងភ្ញៀវរបស់អ្នក។
៥) រៀនអ្វីថ្មី ៖ កុំថាអ្នកត្រឡប់ទៅសាលាវិញ ឬក៏រៀនអនឡាញនោះទេ ការរៀនអ្វីថ្មីគឺតែងតែមានប្រយោជន៍ជានិច្ច៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org