ដឹងអត់ថាសក​ម្មភាពក្នុងជីវិតប្រចាំថ្ងៃរបស់ឪពុកម្ដាយគឺបន្សល់ទុកដល់កូន?​



អ្វីដែលយើងមានចំពោះកូនគឺជះឥទ្ធិពលហួសពីអ្វីដែលយើងគិត។ ដូច្នេះហើយ របៀបដែលយើងនិយាយឬសកម្មភាពរបស់យើងអាចកំណត់នូវឆាកជីវិតរបស់ពួកគេបាន។ យើងមានឥទ្ធិពលជាខ្លាំងក្នុងការកែប្រែជីវិតរបស់ពួកគេឲរស់នៅបែបវិជ្ជមាន។ តើអ្វីខ្លះដែលឪពុកម្ដាយគួរបន្សល់ទុកឲកូន? ១) អ្វីដែលអ្នកគិតអំពីពិភពលោក៖ អ្វីដែលអ្នកមើលឃើញពីពិភពលោកគឺជាអ្វីដែលអ្នកត្រូវបានប្រាប់តាំងពីអ្នកនៅក្មេង។ គំនិតទាំងនោះហើយដែលជាអ្វីដែលកែប្រែពីរបៀបដែលអ្នកមើលឃើញពិភពលោក។ វាពិតជាអាក្រក់ប្រសិនជាអ្នករស់នៅក្នុងសង្គមអវិជ្ជមាន។ ២) ការឈឺចាប់គឺចាំបាច់៖ ឪពុកម្ដាយគ្រប់រូបតែងគិតថាពួកគេត្រូវមើលថែកូនឲបានល្អ។ អ្នកការពារកូនរបស់អ្នកមិនឲមានការឈឺចាប់។ ប៉ុន្តែ អ្នកមិនត្រូវបង្រៀនថាការឈឺចាប់គឺមិនមាននោះទេ។ សេចក្ដីឈឺចាប់ពិតជាមានក្នុងជីវិត។ ដូច្នេះហើយអ្នកគួរតែបង្រៀនពួកគេពីរបៀបចាកចេញពីសេចក្ដីឈឺចាប់។ ៣) រកគោលដៅក្នុងជីវិត៖ វាមានភាពងាយស្រួលក្នុងការផ្តល់គំនិតរបស់អ្នកទៅកាន់កូនរបស់អ្នក។ ប៉ុន្តែ អ្នកត្រូវចងចាំថាអ្វីដែលអ្នកគិតប្រហែលជាមិនមែនអ្វីដែលអ្នកដទៃគិត។ ដូច្នេះហើយ ពេលអ្នកឆ្លើយសំនួររបស់កូនៗ អ្នកគួរតែយកពេលខ្លះសម្រាប់គិត។ ៤) អ្វីៗជាបណ្ដោះអាសន្នប៉ុណ្ណោះ៖ វាមានសារៈសំខាន់ដែលអ្នកបង្រៀនកូនរបស់អ្នកថា អ្វីៗសុទ្ធតែជាការបណ្ដោះអាសន្ន។ ជីវិតពោរពេញទៅដោយឡើងហើយនឹតើងចុះ៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s