អ្នកត្រូវប្រាប់ខ្លួនឯងថាម៉េចខ្លះក្រោយអាយុ២៥ឆ្នាំ?​



ការឈានដល់វ័យ២៥ឆ្នាំគឺពិសេសណាស់ពោលគឺអ្នកឈានដល់វ័យពាក់កណ្ដាលពិតប្រាកដ។ អ្នកចាប់ផ្តើមមានគំនិតច្បាស់អំពីខ្លួនឯងនិងជីវិតដែលអ្នកចង់បាន។ ខាងក្រោមនេះជាចំណុចដែលអ្នកគួរចងចាំមុនឈានដល់វ័យ៣០ឆ្នាំ៖ ១) ត្រូវមានក្តីបំណងខ្ពស់៖ មួយក្នុងចំណោមមេរៀនជីវិតគឺមនុស្សរាល់គ្នាសក្ដិសមនឹងមានអារម្មណ៍ថាសុវត្ថិភាព សប្បាយចិត្តនិងមានឱកាសសម្រេចក្តីសុបិនរបស់ពួកគេ។ អ្នកមិនត្រូវពេញចិត្តនឹងការងារមធ្យមដែលអ្នកមានឡើងប្រសិនជាអ្នកចង់បានច្រើនជាងនេះ។ ២) បោះបង់ចោលនូវទំនាក់ទំនងដែលអ្នកមិនពេញចិត្ត៖ ពេលខ្លះ អ្នកចង់បានទំនាក់ទំនងមួយដែលមិនល្អ។ ឧទាហរណ៍ថា ដៃគូរបស់អ្នកមិនសូវចេញក្រៅជាមួយឬមិនជឿលើក្តីសង្ឃឹមឬសុបិនរបស់អ្នក។ ប្រសិនជាអ្នកពិតជាចង់រីករាយ អ្នកគួរតែបោះបង់ចោលនិងរកអ្នកដែលល្អជាងនេះ។ ៣) បង្កើនសមត្ថភាព៖ មនុស្សស្រីច្រើនតែត្រូវមានបង្រៀនឲគិតពីអ្នកដទៃជាជាងខ្លួនឯង។ ទោះបីជាវាមិនបង្ហាញពីភាពអាត្មានិយម តែពួកគេចំណាយពេលនិងកម្លាំងចិត្តមកវិនិយោគលើខ្លួនឯងដែរ។ វាជារឿងល្អដែលអ្នកគិតពីអ្នកដទៃ តែកុំភ្លេចខ្លួនឯង។ ៤) ទទួលយកឧបសគ្គ៖ ពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយថ្មី អ្នកនឹងជួបឧបសគ្គ។ អាថ៌កំបាំងនៃភាពជោគជ័យនោះគឺអ្នកត្រូវផ្លាស់ប្តូរការគិតចំពោះឧបសគ្គទាំងនោះ។ អ្នកគួរតែគិតថា វាជាឱកាសមួយសម្រាប់រៀនអ្វីថ្មី៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org
X
5s