កំហុស​៤យ៉ាងដែលមនុស្សភាគច្រើនយល់ខុសពីលុយ​



ជាធម្មតា មនុស្សមិនសូវចូលចិត្តនិយាយអំពីលុយនោះទេ។ ក៏ប៉ុន្តែរាល់ពេលដែលយើងនិយាយវាម្តងៗ យើងច្រើនតែកុហកខ្លួនឯង។ យើងកុហកពីចំនួនទឹកប្រាក់ដែលយើងរកបាន។ល។ តើការកុហកទាំងនោះមានអ្វីខ្លះ៖ ១) អ្នកនឹងមានពេលជាច្រើនសម្រាប់សន្សំលុយ៖ ការសន្សំលុយគឺពិបាកជាងការចាយលុយច្រើនណាស់។ យើងមិនព្យាយាមសន្សំថ្ងៃនេះសម្រាប់អនាគតនោះទេ។ យើងភាគច្រើនប្រាប់ខ្លួនឯងថាយើងនៅមានពេលច្រើនទៀត។ ២) អ្នកមិនចូលនិវត្ត៖ ការខ្វះប្រាក់ចាយនៅវ័យចំណាស់គឺជាបញ្ហាដ៏ធំមួយសម្រាប់មនុស្សភាគច្រើនមិនថានៅស្រុកខ្មែរឬស្រុកគេ។ អ្នកសាកស្រមៃតើអ្នកត្រូវការប្រាក់ប៉ុណ្ណាសម្រាប់ចាយពេលអ្នកចូលនិវត្ត វាពិតជាពិបាកខ្លាំងណាស់។ មនុស្សមួយចំនួនមិនអាចចូលនិវត្តព្រោះតែពួកគេមិនមានលុយសន្សំ។ ៣) អ្នកអាចចាយដោយគ្មានបញ្ហា៖ មិនថាអ្នកចាយលុយច្រើនប៉ុណ្ណា អ្នកនៅតែរកលេសសម្រាប់ខ្លួនឯងថាវាមិនអីទេ។ អ្នកទិញនៅទំនិញទំនើបៗនិងថ្លៃៗ។ អ្នកមិនដែលគិតដល់ពេលអនាគតដែលអ្នកត្រូវការលុយជាចាំបាច់ឡើង។ មានមនុស្សជាច្រើនស្តាយក្រោយដែលមិនបានសន្សំលុយ។ ៤) មិនខ្វល់៖ ការកុហកខ្លួនឯងអំពីលុយប្រហែលជាអាចជួយអ្នកឲគេងលក់ស្រួលនៅពេលយប់។ ប៉ុន្តែ ចុះពេលអាសន្នមកដល់វិញ? តើអ្នកគិតយ៉ាងម៉េចទៅវិញ? ប្រសិនជាអ្នកនៅតែមិនខ្វល់និងមិនចាប់ផ្តើមសន្សំលុយពីថ្ងៃនេះនោះទេ អនាគតរបស់អ្នកអាចនឹងជួបបញ្ហា៕ ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.cheatsheet.com
X
5s